ជាតិ
ពីនេះ ពីនោះ
ក្រៅពីន័យចំថា កង់បម្រុងសម្រាប់ប្តូរ «កង់សឺគួរ» ក៏មានន័យថា មនុស្សដែលគេ​ប្រើពេល​គេ​ត្រូវការ
11, Oct 2023 , 7:29 am        
រូបភាព
តាម​វចនានុក្រម​ខ្មែរ២០២២​របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ​សភាកម្ពុជា «កង់សឺគួរ» ចេញពីពាក្យ​បារាំង Secours។
 
ពាក្យនេះមានន័យ​ថា កង់ដែលទុកបម្រុងសម្រាប់ប្ដូរពេលបែកឬពេលខូច :  រថយន្តធំធ្លាក់កង់សឺគួរ ទៅត្រូវអ្នកបើកម៉ូតូ។ បើតាមសំនួន​វោហារវិញ កង់សឺគួរ សំដៅ​លើ មនុស្សឬរបស់បម្រុងដែលគេយកមកប្រើតែពេលគេត្រូវការ :  ខ្ញុំមិនមានកង់សឺគួរទុកពេលឈ្លោះគ្នាទេ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com