ជាតិ
ពីនេះ ពីនោះ
«ឃុបឃិត» ប្រហែលជាពាក្យ​ថៃខ្ចីពី​ខ្មែរ «គប់គិត» តែយើងនិយមបន្លឺ​តាមបែបថៃទៅវិញ
12, Oct 2023 , 7:29 am        
រូបភាព
វចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត លើកយកតែពាក្យ «គប់គិត» មកពន្យល់ប៉ុណ្ណោះ ប៉ុន្តែ​វចនានុក្រម​ខ្មែរ​២០២២​របស់​ក្រុម​ប្រឹក្សាជាតិភាសាខ្មែរ បានបន្ថែមពាក្យ «ឃុបឃិត» ដែលមានន័យ​ដូចគ្នា។

 
«គប់គិត» ឬ «ឃុបឃិត» ជាកិរិយាសព្ទ ដែលមានន័យថា សមគំនិត រួមគិត, រួម​គំនិតគ្នា, គិតគូរគ្នា :  ពួកគេឃុបឃិតគ្នាកំណត់ថ្លៃស្រូវ។  
 
ជាទូទៅ ពាក្យដែល​យើង​ប្រើប្រាស់​ប្រចាំថ្ងៃ គឺ «ឃុបឃិត» ជាជាងពាក្យ «គប់គិត»។ បើតាម​វចនានុក្រមខ្មែរ​២០២២ ឃុបឃិត ប្រហែលជាពាក្យ​ថៃខ្ចីពាក្យ​ខ្មែរ គប់គិត ដោយ​យើង​បែរជានិយម​បន្លឺ​តាម​បែបថៃ ឃុបឃិត คบคิด ទៅវិញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com