ជាតិ
ពីនេះ ពីនោះ
«ពន្ធនាការ» ខុសពី «ពន្ធនាគារ»
16, Oct 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​ខ្មែរ២០២២របស់ក្រុម​ប្រឹក្សាជាតិ​ភាសាខ្មែរ ពន្យល់​ អំពី​ពាក្យ «ពន្ធនាការ» និង «ពន្ធនាគារ» ដោយមិនមាន​ការបន្ថែម​បន្ថយ​លើ​វចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ឡើយ។

 
«ពន្ធនាការ» គឺ​អាការៈចង, អាការៈដែលជាប់, ដែលជំពាក់នៅ :  មានពន្ធនាការរួបរឹត។  តាមការពន្យល់នេះ យើងឃើញថា «ពន្ធនាការ» ចេញពីពាក្យ «ពន្ធ» (ចង, ជាប់, ជំពាក់, ចំណង..) ជាមួយនឹងពាក្យ «អាការៈ» (គ្រឿង​សម្គាល់, រូបរាង, ទ្រង់ទ្រាយ, សភាព, កិរិយា)។
 
រីឯ «ពន្ធនាគារ» គឺ​ ផ្ទះសម្រាប់ឃុំខាំង, គុក :  ជាប់ពន្ធនាគារ, ជាប់ឃុំនៅក្នុងពន្ធនាគារ, នាយកពន្ធនាគារ។  «គុក» ជាភាសាទូទៅ​ដែល​សំដៅ​លើកន្លែងសម្រាប់ដាក់ឃុំខាំងមនុស្សទោស៕
 

© រក្សាសិទ្ធិដោយ thmeythmey.com