ជាតិ
ពីនេះ ពីនោះ
ពន្យល់ពាក្យ ខ្មោចឆៅ, ខ្មោចតាយហោង
17, Oct 2023 , 7:29 am        
រូបភាព
វចនានុក្រុមខ្មែរ​២០២២ របស់ក្រុម​ប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ​សភាកម្ពុជា ពន្យល់​ពាក្យ​ខ្មោ​ចឆៅ និង​ខ្មោច​តាយហោង បន្ថែម​លើ​មេពាក្យ «ខ្មោច»។
 
«ខ្មោច» មានន័យថា អមនុស្ស ឬ រូបមនុស្ស រូបសត្វដែលអស់ជីវិត :  ខ្មោចមនុស្ស, ខ្មោចសត្វ។  «ខ្មោចឆៅ» ជាសាកសពមនុស្សដែលងើបមកយាយីមនុស្ស (តាមជំនឿអរូបី) រីឯ «ខ្មោចតាយហោង» ជា​មនុស្ស សត្វដែលស្លាប់ខុសពីធម្មតា ដូចជាឧបទ្ទវហេតុ អត្តឃាត ឃាតកម្ម ជាដើម៕

 

© រក្សាសិទ្ធិដោយ thmeythmey.com