ជាតិ
ពីនេះ ពីនោះ
«ឡូយ» គឺ ស្អាត, សង្ហា តែ «ឡូយថូយ» មានន័យថា ​ខ្ជីខ្ជា, ផ្តេសផ្តាស
18, Oct 2023 , 7:29 am        
រូបភាព
វចនានុក្រម​ខ្មែរ២០២២​របស់ក្រុម​ប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ​សភាកម្ពុជា បានកំណត់និយមន័យ​នៃពាក្យ «ឡូយ» ដោយ​ផ្តាច់ចេញពីពាក្យ «ឡូយថូយ»។

 
ឡូយ (គុ., គុ.កិ.) មានន័យថា ស្អាត សង្ហា : ស្លៀកពាក់ឡូយ, រាងឡូយ។ ពាក្យប្រើកាត់ខ្លីមកពីពាក្យ ឡូយថូយ ដែលពីមុនគេសំដៅសេចក្ដីថា "ផ្ដាស, ផ្ដេសផ្ដាស" :  មនុស្សឡូយ, គំនិតឡូយ; កុំឡូយពេក!  
 
ឡូយថូយ (គុ., គុ.កិ.) ដែលមិនយកចិត្តទុកដាក់, សោះអង្គើយ; ខ្ជីខ្ជា; ដែលតាមតែបាន, តាមតែរួចពីដៃ; ដែលឥតប្រយោជន៍; ផ្ដេសផ្ដាស :  គំនិតឡូយថូយ; ធ្វើការឡូយថូយ៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com