ជាតិ
ពីនេះ ពីនោះ
វចនានុក្រម​ខ្មែរ២០២២ ពន្យល់ពាក្យ ខារ៉ាអូខេ, ខេធីវី
21, Oct 2023 , 7:29 am        
រូបភាព
ខារ៉ាអូខេ ជាប្រភេទឧបករណ៍ផង និងជាទីម្សាន្ត​សប្បាយមួយ​បែបផង។ នេះ​បើតាម​ការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ២០២២ ដែល​រៀបរៀង​ដោយ​ក្រុម​ប្រឹក្សាជាតិ​ភាសាខ្មែរនៃរាជ​បណ្ឌិត្យ​សភា​កម្ពុជា។

 
វចនានុក្រម​មិន​បាន​បញ្ជាក់ពីប្រភព​នៃពាក្យ​ «ខារ៉ាអូខេ» នេះ ឡើយ ប៉ុន្តែ​ពន្យល់​ក្នុងន័យពីរ​បែបថា ជា ប្រភេទឧបករណ៍កម្សាន្តម៉្យាង ដែលគេអាចច្រៀងបញ្ចូលជាមួយបទភ្លេងដោយអានអក្សរលើអេក្រង់ :  ក្បាលចាក់ខារ៉ាអូខេ។  
 
ន័យមួយទៀត ខារ៉ាអូខេ គឺជា​ទីកម្សាន្តសប្បាយមួយបែប ជាទូទៅនៅពេលរាត្រី ដោយមានការទទួលទានអាហារអមដោយការច្រៀងលេងកម្សាន្តជាមួយឧបករណ៍ឌីជីថលដែលរួមមានទូរទស្សន៍ មេក្រូ និងឧបករណ៍ផ្ដល់រូបភាព បទភ្លេង និងទំនុកច្រៀងជ្រើសរើសតាមការចូលចិត្ត :  ចូលខារ៉ាអូខេ, បន្ទប់ខារ៉ាអូខេ។ 
 
ត្រង់ពី​ពាក្យ «ខេធីវី» វចនានុក្រម​ដែល​ធ្វើបច្ចុប្បន្ន​កម្មពី​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ជាពាក្យ​កម្ចីពីភាសាអង់គ្លេស KTV។ ត្រង់​ន័យ​ខ្លឹម​សារ វចនានុក្រម​ខ្មែរ​២០២២ តម្រូវឱ្យចូលទៅមើលពាក្យ «ខារ៉ាអូខេ»៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com