ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជំងឺមហារីក នឹងចៀសពីអ្នក ព្រោះទម្លាប់ទាំងនេះ
22, Oct 2023 , 5:19 pm        
រូបភាព
ជំងឺមហារីកគឺជាឃាតករដែលសម្រាប់សុខភាពមនុស្ស មានមនុស្សជាច្រើនបានស្លាប់ដោយសារជំងឺនេះ ហើយមូលហេតុនៃជំងឺនេះគឺបណ្តាលមកពីទម្លាប់នៃការរស់នៅ និងការបរិភោគប្រចាំថ្ងៃ។ ដូចនេះតើគួរធ្វើដូចម្តេចទើបអាចចៀសវាងកុំឱ្យកើតជំងឺមហារីក?

  • អ្នកអាចបរិភោគខ្ទឹមសឱ្យបានច្រើន ព្រោះវាអាចសំលាប់មេរោគដែលមានក្នុងក្រពះ ធ្វើឱ្យវាងាប់ទាំងអស់ ដូចនេះអ្នកនឹងមិនកើតជំងឺមហារីកក្រពះឡើយ។
  • អ្នកក៏អាចពិសារគូឆាយឱ្យបានច្រើន ព្រោះវាមានសារធាតុវិតាមីនខ្ពស់ ដែលជំនួយដល់សុខភាពអ្នក ធ្វើឱ្យកោសិកាមហារីកមិនរីកដុះដាល។
  • ស្លឹកខ្ទឹមក៏ជាអាហារដែលការពារអ្នកឱ្យចៀសផុតពីជំងឺមហារីកដែរ។
  • អ្នកត្រូវតែបើកបង្អួចកន្លះម៉ោងដើម្បីឱ្យមានខ្យល់អាកាសចូលក្នុងផ្ទះ ទើបខ្យល់កង្វក់ចេញទៅក្រៅអស់។
  • ការហាលថ្ងៃចំនួន១៥នាទីក៏ជាវិធីម៉្យាងក្នុងការចៀសវាងកុំឱ្យកើតជំងឺមហារីកដែរ ព្រោះវាមានសារធាតុវិតាមីនD។
  • អ្នកត្រូវតែគេងឱ្យគ្រប់៧ម៉ោង ហើយមិនត្រូវចូលគេងយប់ជ្រៅទេ ត្រូវតែចូលគេងឱ្យមុនម៉ោង១១ទើបល្អ បើពេលថ្ងៃត្រង់អ្នកអាចឈ្លាតគេងបន្តិចក៏អាចការពារអ្នកមិនឱ្យកើតមហារីកដែរ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com