ជាតិ
សង្គមជាតិ
ជនជាតិចិន១០នាក់ ពាក់ព័ន្ធនឹងករណីផលិតវីដេអូអាសអាភាស ត្រូវបានអាជ្ញាធរបញ្ជូនទៅតុលាការ
28, Oct 2023 , 3:40 pm        
រូបភាព
រូបភាពពីបណ្ដាញសង្គម
រូបភាពពីបណ្ដាញសង្គម
ភ្នំពេញ៖ ជនជាតិចិនចំនួន១០នាក់ ដែលពាក់ព័ន្ធនឹងករណីលួចផលិតវីដេអូអាសភាស ត្រូវបានបញ្ជូនទៅតុលាការ នៅថ្ងៃទី២៧ ខែតុលា។ នេះបើតាមលោក លោក ឆាយ គឹម​ខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។



បើតាមការបញ្ជាក់ពីលោក ឆាយ គឹម​ខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងប្រតិបត្តិការបង្រ្កាបករណីសង្ស័យលួចផលិតវីដេអូអាសភាស សមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យចំនួន៤៥នាក់  ក្នុងនោះមានជនជាតិចិន៣៧នាក់ និងជនជាតិខ្មែរ៨នាក់។ ក្រៅពីជនល្មើស សមត្ថកិច្ចក៏រកឃើញវត្ថុតាងមួយចំនួនផងដែរ។
 
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៤ ខែតុលា អាជ្ញាធរ បានចុះបង្រ្កាបករណីសង្ស័យលួចផលិតវីដេអូអាសភាស នៅអគារ​ស្នាក់នៅមួយ​កន្លែង​ក្នុង​សង្កាត់​បឹង​កេង​​កង​ទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕

Tag:
 បទល្មើស
© រក្សាសិទ្ធិដោយ thmeythmey.com