ជាតិ
សង្គមជាតិ
បដិមាដែលពលរដ្ឋប្រទះនៅដីចម្ការ ខេត្តកណ្ដាល ត្រូវបានយកមកដាក់សារមន្ទីរជាតិហើយ!
29, Oct 2023 , 3:10 pm        
រូបភាព
ការប្រគល់បដិមា ពីមន្ទីរវប្បធម៌ខេត្តកណ្ដាល មកកាន់សារមន្ទីរជាតិរាជធានីភ្នំពេញ។ រូបភាពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ការប្រគល់បដិមា ពីមន្ទីរវប្បធម៌ខេត្តកណ្ដាល មកកាន់សារមន្ទីរជាតិរាជធានីភ្នំពេញ។ រូបភាពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
បដិមាថ្មមួយព្រះអង្គ ត្រូវបានពលរដ្ឋស្រុកអង្គស្នួលប្រទះឃើញ កាលពីថ្ងៃទី២៧​ ខែតុលា ឆ្នាំ២០២៣។ បន្ទាប់ពីរកឃើញបដិមានេះ ត្រូវបាននាំមកទុកនៅសារមន្ទីរជាតិរាជធានីភ្នំពេញ នៅថ្ងៃទី២៩ខែតុលា ម្សិលមិញនេះ។

 
បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បដិមានេះត្រូវបានពលរដ្ឋប្រទះឃើញនៅ ដីចំម្ការរបស់ពួកគេ នៅក្នុងភូមិព្រៃទទឹង ឃុំទួលព្រេជ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល។ បើមើលលើស្ថានភាពនៃបដិមានេះ គឺរក្សារូបរាងនៅស្រស់ស្អាត តែបាត់ព្រះកេស និងព្រះហស្ត។ 
 
លោក អ៊ុក សុខា អគ្គនាយកបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា បដិមានេះ មិនទាន់មានព័ត៌មានលម្អិតនៅឡើយនោះទេ ពោលគឺត្រូវឆ្លងកាត់អ្នកជំនាញនៃសារមន្ទីរជាតិ ដើម្បីសិក្សាស្រាវជ្រាវសិន៕ 
 
 
 

Tag:
 ThmeyThmey
  បដិមា
  កណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com