ជាតិ
សង្គមជាតិ
មន្ត្រីនគរបាលខេត្តព្រៃវែង១១នាក់ ប្រើប្រាស់គ្រឿងញៀន
03, Nov 2023 , 10:39 am        
រូបភាព
មន្ត្រីនគរបាលខេត្តព្រៃវែង ឈរគោរពបទបញ្ជានាពេលកន្លងមក។ រូបពី ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
មន្ត្រីនគរបាលខេត្តព្រៃវែង ឈរគោរពបទបញ្ជានាពេលកន្លងមក។ រូបពី ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង រកឃើញមន្ត្រីនគរបាលខេត្ត ប្រើប្រាស់គ្រឿងញៀន១១នាក់ ហើយសម្រេចបញ្ជូនពួកគេ ទៅមណ្ឌលបន្សាបគ្រឿងញៀន។ នេះបើតាមសេចក្ដីបំភ្លឺព័ត៌មានរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។

 
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបើកយុទ្ធនាការធ្វើតេស្តស្វែងរកសារធាតុគ្រឿងញៀន កាលពីថ្ងៃទី៩តុលា នៅក្រុង-ស្រុកទាំង១៣ ទូទាំងខេត្ត។ ក្រោយអនុវត្តយុទ្ធនាការ បាន៣សប្ដាហ៍ ក្រុមការងារស្នងការ បានរកឃើញមន្ត្រីនគរបាល ប្រើប្រាស់គ្រឿងញៀន១១នាក់ នាថ្ងៃទី៣០ តុលា។ 
 
ស្នងការនគរបាលខេត្តព្រៃវែង សម្រេចបញ្ជូនមន្ត្រីនគរបាល១១នាក់នោះ ទៅមណ្ឌលស្ដារនីតិសម្បទាព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ 
 
ចំណែកការដាក់ពិន័យលើមន្ត្រីទាំង១១នាក់នោះ មិនទាន់មានការសម្រេចបែបណាឡើយ។ ប៉ុន្តែស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ប្ដេជ្ញាអនុវត្តពិន័យឱ្យម៉ឺងម៉ាត់ តាមការណែនាំពីថ្នាក់ដឹកនាំ នៅពេលក្រោយទៀត៕ 
 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com