ជាតិ
វីដេអូ
អ្នកសម្អាតអនាម័យ នៅពីក្រោយភាពស្រស់ស្អាត នៃកសិន្ធុអង្គរ
05, Nov 2023 , 9:29 pm        
រូបភាព
សៀមរាប៖ ក្រុមកម្មករសម្អាតអនាម័យភាគច្រើនជាស្រ្តីបានប្រើទូក និងឧបករណ៍ដួសយកសំរាមដូចជា សារ៉ាយ និងចក ចេញពីកសិន្ធុក្រុងអង្គរធំ។ ជាមួយនឹងឯកសណ្ឋានពណ៌បៃតងចាស់ អ្នកអនាម័យទាំងនោះ​ ប្រើទូកតូចចំនួនពីរចងឱបគ្នាក្លាយជាទូកធំមួយ ដោយដាក់បន្ទះរនាប​នៅប្រឡោះកណ្ដាល ងាយស្រួលស្រង់រុក្ខជាតិក្នុងទឹក ក៏ដូចជាដើម្បីកុំឱ្យធ្ងន់ទូក។ នេះជាការងារប្រចាំថ្ងៃរបស់អ្នកសម្អាតនៅតំបន់អង្គរ ហើយប្រសិនគ្មានអ្នកទាំងនោះទេ  ទឹកកសិន្ធុនឹងមិនស្រស់ស្អាតឆ្លុះចាំងចម្លាក់ចម្លាក់ទាញព្រ័ត្រ និងរុក្ខជាតិតូចធំនៅចំណុច ខ្លោងទ្វារទន្លេអុំបានឡើយ។

 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖

 
 







Tag:
 អនាម័យ
  អ្នកសម្អាត
  អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com