ជាតិ
សង្គមជាតិ
ជនជាតិជប៉ុន២៥នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
08, Nov 2023 , 6:09 pm        
រូបភាព
លោក កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ រូបពី GDI
លោក កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ រូបពី GDI
ភ្នំពេញ៖ លោក កែវ វណ្ណថន អគ្គនាយករងនិងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាម ថា ជនជាតិជប៉ុន២៥រូប​ ត្រូវបានបណ្ដេញពីកម្ពុជា នៅរសៀលថ្ងៃទី៨ វិច្ឆិកា ។

 
ការបញ្ជូនជនសង្ស័យជនជាតិជប៉ុន២៥នាក់ ចេញពីកម្ពុជា  ធ្វើឡើងតាមការសម្របសម្រួលពីទីភ្នាក់ងារនគរបាលជាតិជប៉ុន ដែលបញ្ជូនយន្តហោះពិសេស រួមទាំងកម្លាំងអមជនសង្ស័យ ដើម្បីយកអនុវត្តនីតិវិធីច្បាប់នៅជប៉ុន។
 
ជនសង្ស័យទាំង២៥រូប ត្រូវសមត្ថកិច្ចបង្ក្រាប កាលពីថ្ងៃទី១១កញ្ញា ឆ្នាំ២០២៣ នៅទីតាំងអាគារមួយកន្លែង ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធទូរស័ព្ទ។
 
សូមជម្រាបថា ការចុះបង្ក្រាបករណីក្រុមជនជាតិជប៉ុនខាងនេះ ធ្វើឡើងតាមសំណើរបស់ស្ថានទូតជប៉ុន។ 
ពាក់ព័ន្ធនឹងករណីនេះ កម្លាំងសមត្ថកិច្ចកម្ពុជាបានអំពាវនាវ ឱ្យពលរដ្ឋម្ចាស់អាគារជួល ឬទីតាំងជួលនានាត្រូវសាកសួរព័ត៌មានអំពីគោលបំណងនៃការជួល ពិសេសជនបរទេស ជៀសវាងកុំឱ្យកន្លែងស្នាក់នៅនោះ ក្លាយជាទីតាំងប្រព្រឹត្តបទល្មើស៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com