ជាតិ
វីដេអូ
ក្រុមគ្រូពេទ្យខ្មែរ រៀបរាប់ដំណើរការវះកាត់ទារកដៃ៤ ជើង៤ រហូតទទួលជោគជ័យ
11, Nov 2023 , 11:59 am        
រូបភាព
សៀមរាប៖ ក្រុមគ្រូពេទ្យខ្មែរ នៃមន្ទីរពេទ្យព្រះជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាទី៣ បានជួយសង្រ្គោះ និងវះកាត់ទារក អាយុ២ថ្ងៃ ដែលមានដៃ៤ជើង៤ រហូតទទួលបានជោគជ័យ ដែលនេះជាករណីដំបូងសម្រាប់មន្ទីរពេទ្យ។ គ្រូពេទ្យចំនួន៣ឯកទេសផ្សេងគ្នា បានរួមគ្នាវះកាត់តាមផ្នែកមួយៗ រហូតទារកមានសភាពដូចមនុស្សធម្មតាវិញ និងទទួលបានការតាមដានបន្ត។ គ្រូពេទ្យបញ្ជាក់ថា ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ទោះបីនេះគឺជាករណីវះកាត់ ទីមួយក៏ដោយ ប៉ុន្តែដំណើរការ មិនសូវជួបការលំបាកខ្លាំងទេ បើធៀបនឹងការវះកាត់ បេះដូង ក្រលៀន ខួរក្បាល ដែលមានការលំបាក និងស្មុគស្មាញខ្លាំងជាង។

 
ទន្ទឹមនឹងជំនាញឯកទេសច្បាស់លាស់របស់គ្រូពេទ្យ សម្ភារស្ដង់ដារទំនើបគ្រប់គ្រាន់ នៅមន្ទីរពេទ្យ គឺជាការរួមចំណែដល់ភាពជោគជ័យនៃការវះកាត់នេះដែរ។ ក្រុមគ្រូពេទ្យបញ្ជាក់បន្ថែមដូច្នេះ។ ទារកនេះត្រូវបានបញ្ជូនពីស្រុកសំពៅលូន ខេត្តបាត់ដំបង នាថ្ងៃទី១៧ ខែកក្កដា និងបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរយៈពេល៣ខែ។
 
សូមអញ្ជើញទស្សនាការរៀបរាប់របស់គ្រូពេទ្យដែលចូលរួមក្នុងដំណើរការវះកាត់ទារកខាងលើដូចតទៅ៖
 

Tag:
 ទារកដៃ៤ជើង៤
  មន្ទីរពេទ្យព្រះជ័យវរ្ម័នទី៧
© រក្សាសិទ្ធិដោយ thmeythmey.com