ជាតិ
សង្គមជាតិ
សមត្ថកិច្ចកម្ពុជា ចាប់បានគ្រឿងញៀនជាង១០០គីឡូក្រាម ពីជនជាតិថៃ និងឡាវ៣នាក់
11, Nov 2023 , 4:19 pm        
រូបភាព
ឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ៣នាក់ ដែលជាជនជាតិថៃ និងឡាវ ។ រូបភាព៖ នគរបាលជាតិ
ឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ៣នាក់ ដែលជាជនជាតិថៃ និងឡាវ ។ រូបភាព៖ នគរបាលជាតិ
ភ្នំពេញ៖ សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃព្រហស្បតិ៍ បង្រ្កាបបានគ្រឿងញៀនជាង១០០គីឡូក្រាម ពីឧក្រិដ្ឋជនជួញដូរ៣នាក់ ដែលជាជនជាតិថៃ និងឡាវ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។


 
តាមការបញ្ជាក់របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១១ ខែវិច្ឆិកា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៩ វិច្ឆិកា នៅទីតាំងផ្ទះលេខ៣០៤ ផ្លូវលំ ស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
 
ក្នុងប្រតិបត្តិការនោះ ចាប់បានសារធាតុញៀនប្រភេទម៉េតំហ្វេតាមីន (ICE) ១០១កញ្ចប់ ស្មើ១០១ គីឡូក្រាម ព្រមទាំងឃាត់ខ្លួនជនសង្ស័យជាបុរស៣នាក់ ដែលរួមមាន ឈ្មោះចេង វឿត (Cheng veut) ជនជាតិឡាវ, វ៉ាស៊ីន សៀកក្វេ (Wasin Saekue) ជនជាតិថៃ និង សាលី ឈីនណាវ៉ាត់ (Saeli Chinnawat) ជនជាតិថៃ។ 
 
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធីច្បាប់៕
 

Tag:
 គ្រឿងញៀន
  អគ្គស្នងការដ្ឋាននគរបាលជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com