ជាតិ
អត្ថបទពាណិជ្ជកម្ម
មានដឹងអត់? iPay Cambodia អាចទូទាត់ថ្លៃចាយវាយនៅប្រទេសថៃពីគណនីលុយរៀល បានយ៉ាងងាយ
13, Nov 2023 , 4:00 pm        
រូបភាព
លោកអ្នកដែលធ្វើដំណើរទៅថៃញឹកញាប់ អិលអូអិលស៊ី សូមណែនាំនូវសេវាថ្មីរបស់ iPay Cambodia គឺលោកអ្នកអាចស្គែនទូទាត់ថ្លៃទំនិញតាម iPay Cambodia ពីគណនីប្រាក់រៀល ទៅកាន់ដៃគូសមាជិក PromtPay បានយ៉ាងងាយ ដោយមិនចាំបាច់ប្តូរប្រាក់ជារូបិយប័ណ្ណបាតទៀតនោះទេ។ ហើយសម្រាប់អតិថិជនជនជាតិថៃ ដែលធ្វើដំណើរមកកម្ពុជាដែលមានគណនីធនាគារថៃសមាជិក PromtPay ក៏អាច ទូទាត់ប្រាក់ដោយផ្ទាល់ពីគណនីប្រាក់បាតមកកាន់អិលអូអិលស៊ី KHQR បានផងដែរ។

របៀបនៃការធ្វើប្រតិបត្តិការស្គែនទូទាត់ប្រាក់នៅប្រទេសថៃ ពី iPay Cambodia ទៅ PromptPay
  • ចូលទៅក្នុងកម្មវិធី iPay Cambodia
  • ចុចពាក្យ QR Code (Android) ឬ Scan QR Code (iOS)
  • ស្គែនទូទាត់ជាមួយ QR Code ដែលមាននិមិត្តសញ្ញា PromptPay
  • ជ្រើសរើសគណនី KHR ដើម្បីផ្ទេរប្រាក់ចេញ
  • បញ្ចូលទឹកប្រាក់ដែលត្រូវទូទាត់
  • ជ្រើសរើសគោលបំណងនៃប្រតិបត្តិការ 
  • ចុច Pay រួចចុច Confirm 
  • បញ្ចូល PIN Code ដើម្បីបញ្ចប់ប្រតិបត្តិការ
  • ប្រព័ន្ធនឹងបង្ហាញពាក្យ Payment Successful 
លក្ខខណ្ឌសម្រាប់ការទូទាត់៖
  • QR Code ឆ្លងប្រទេសដែលអាចស្គែននៅប្រទេសថៃបាន មាន​Logo ThaiQR/ PromptPay ជាសម្គាល់
  • អាចទូទាត់ចេញតែពីគណនីប្រាក់រៀលតែប៉ុណ្ណោះ​ ហើយ Thai QR ត្រូវតែជារូបិយប័ណ្ណបាត (THB) 
  • ទំហំទឹកប្រាក់អតិបរមាក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ ចំនួន ១០.០០០.០០០ រៀល
  • ស្គែនបានគ្រប់សមាជិកដៃគូរ PromptPay
  • ទូទាត់បានតែ QR Merchant ប៉ុណ្ណោះ
លក្ខខណ្ឌសម្រាប់ការទូទាត់៖
  • កម្រៃសេវា 1% នៃចំនួនទឹកប្រាក់ទូទាត់៕
(អត្ថបទពាណិជ្ជកម្ម)៕

© រក្សាសិទ្ធិដោយ thmeythmey.com