ជាតិ
អត្ថបទពាណិជ្ជកម្ម
ទទួលប្រាក់ទូទាត់តាមរយៈ អិលអូអិលស៊ី KHQR ពីធនាគារដៃគូ ទទួលបានប្រាក់បន្ថែម ១០០០ រៀល
13, Nov 2023 , 4:49 pm        
រូបភាព
ដើម្បីផ្តល់ជូនអត្ថប្រយោជន៍បន្ថែមដល់អតិថិជនរបស់ខ្លួន នាឱកាសបុណ្យអុំទូកខាងមុខនេះ អិលអូអិលស៊ី មានប្រូម៉ូសិនដ៏ពិសេសសម្រាប់អាជីវករ ក៏ដូចជាអតិថិជនដែលប្រើប្រាស់ អិលអូអិលស៊ី KHQR សម្រាប់ទទួលការទូទាត់ពីអតិថិជនក្នុងការលក់ដូរ និងទទួលការទូទាត់ប្រាក់នានា ពីធានាគារ/គ្រឹះស្ថានហិរញ្ញវត្ថុដៃគូ។
 
រាល់ពេលលោកអ្នកទទួលប្រាក់ទូទាត់តាមរយៈ អិលអូអិលស៊ី KHQR ពីធនាគារដៃគូរ ក្នុង ១ ប្រតិបត្តិការចាប់ពី ៤.០០០ រៀលឡើងទៅ លោកអ្នកនឹងទទួលបានប្រាក់ ១.០០០ រៀល ឬ ០,២៥ ដុល្លារ នៅថ្ងៃធ្វើការបន្ទាប់​​ ជាមួយនឹងលក្ខខណ្ឌដូចខាងក្រោម៖ 
 
សុពលភាពនៃកម្មវិធី៖ ចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
លក្ខខណ្ឌនៃកម្មវិធី៖
  • ទទួលប្រាក់ពីធនាគារ/ស្ថាប័នហិរញ្ញវត្ថុដែលជាដៃគូ 
  • ទឹកប្រាក់ទទួលបាន មានចំនួន ១.០០០ រៀល ឬ ០,២៥ ដុល្លារក្នុង១ថ្ងៃ សម្រាប់ការទទូទាត់ពីអតិថិជនម្នាក់
  • ផ្តល់ជូនសម្រាប់អតិថិជន ១០នាក់ដំបូងក្នុង ១ ថ្ងៃ
  • ទំហំទឹកប្រាក់ទូទាត់ចូលអប្បបរមាចាប់ពី ១ ដុល្លារ ឬ ៤.០០០ រៀល
  • ទទួលការទទូទាត់ប្រាក់តាម អិលអូអិលស៊ី KHQR កាន់តែច្រើន មានឱកាសទទួលបានប្រាក់ត្រលប់កាន់តែច្រើន
  • ទឹកប្រាក់ ១.០០០ រៀល ឬ ០,២៥ ដុល្លារ និងផ្តល់ជូននៅថ្ងៃធ្វើការបន្ទាប់​​
  • កម្មវិធីពិសេសនេះ មិនផ្តល់ជូនសម្រាប់បុគ្គលិក អិលអូអិលស៊ី​ នោះទេ។
***អិលអូអិលស៊ី សូមរក្សាសិទ្ធិកែប្រែរង្វាន់ និងលក្ខខណ្ឌក្នុងការផ្តល់ជូនកម្មវិធីពិសេសនេះ។
រួសរាន់ប្រើប្រាស់ អិលអូអិលស៊ី KHQR ចាប់ពីថ្ងៃនេះដើម្បីទទួលបានការបន្ថែមជូនដ៏អស្ចារ្យនេះ ​ និងភាពងាយស្រួលក្នុងការទទួលប្រាក់ពីអតិថិជន និងមនុស្សជុំវិញខ្លួន៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com