ជាតិ
អត្ថបទពាណិជ្ជកម្ម
អ្នកណាមិនល្បី TADA មានកង់បីផលិតដោយកូនខ្មែរដំបូងគេនៅកម្ពុជា ហៅជិះក៏ស្រួល តម្លៃក៏ពិសេសជាងគេ​
16, Nov 2023 , 2:59 pm        
រូបភាព
ពេញចិត្តមែន! ដោយគ្រាន់តែចុចពីរឃ្លីកទៅកាន់ការកក់ហៅមធ្យោបាយធ្វើដំណើរបានធ្វើឱ្យ TADA ក្លាយទៅជាកម្មវិធីកក់ហៅកង់បី ឬរថយន្តតាក់ស៊ី ដែលងាយស្រួលប្រើប្រាស់បំផុតមួយ និងកំពុងទទួលបានការពេញនិយមយ៉ាងច្រើនពីសំណាក់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ន។



កម្មវិធីឆ្លាតវៃ TADA ត្រូវបានបង្កើតឡើងដោយ​ក្រុមហ៊ុន MVL TADA (CAMBODIA) Co., LTD. គឺជា ក្រុមហ៊ុន Start up និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនធំមួយមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ផ្តើមចេញពី ក្រុមហ៊ុន Start up ក៏ពិតមែន ប៉ុន្តែ TADA បានបន្តបង្កើនទំហំទឹកប្រាក់វិនិយោគពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីអភិវឌ្ឍកម្មវិធីឱ្យកាន់តែល្អប្រសើរ និងជាដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហាកក់ហៅការជិះដែលបានកើតឡើងនាពេលកន្លងមក។ គិតមកទល់ពេលនេះ TADA បានពង្រីកវិសាលភាពសេវាកម្មរបស់ខ្លួនទៅកាន់ខេត្តព្រះសីហនុមួយទៀតហើយ និងមានផែនការពង្រីកទៅកាន់បណ្តាខេត្តផ្សេងៗទៀតនាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។


 
ទន្ទឹមនឹងដំណើរទៅមុខឥតឈប់ឈរ TADA បានដើរតួជាផ្នែកសំខាន់មួយក្នុងការចូល​រួមរុញច្រានកំណើន​សេដ្ឋកិច្ច​កម្ពុជា តាមរយៈបច្ចេកវិទ្យា​ទំនើបកម្មបង្ហាញពី​ការរួមចំណែក​កែប្រែ​សេដ្ឋកិច្ច​ឌីជីថលដែលនេះជាការបើកឱកាស និងលើកស្ទួយ​ដល់ប្រជាពលរដ្ឋ​ឱ្យស្គាល់កាន់​តែច្បាស់ និងយល់ដឹង​ពីបច្ចេកវិទ្យាដើម្បីឱ្យ​ពួកគេអាច​ចាប់យក​ឱកាសសម្រាប់​ផ្គត់ផ្គង់​ជីវភាព​ខ្លួនឯងបាន។
 
ជាមួយនឹង​អត្ថប្រយោជន៍​ពី​បច្ចេកវិទ្យានេះ កម្មវិធី TADA ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជា​ App ឬកម្មវិធីទូរស័ព្ទមួយ ដែលបានជួយសម្រួលដល់ជីវភាពអ្នកបើកបរជាច្រើន តាមរយៈការមិនយកប្រាក់កម្រៃជើងសាពីអ្នកបើកបរនោះទេដែលនេះមានន័យថា អ្នកបើកបរ TADA នឹងទទួលបានប្រាក់កម្រៃច្រើនជាងគេ រួមទាំងការទទួលសេវាថែទាំយ៉ាងជិតស្និទ្ធពីផ្នែកសេវាកម្មរបស់​ TADA ។
 
លើសពីការរួមចំណែកលើកស្ទួយជីវភាពអ្នកបើកបរ TADA ក៏ចូលរួមយ៉ាងសស្រាក់សស្រាំក្នុងយុទ្ធនាការគាំពារបរិស្ថាន និងគិតគូរពីសហគមន៍តាមរយៈការកាត់បន្ថយការបំភាយផ្សែងពុល ស្របតាមយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ និងជំរុញការកាត់បន្ថយការបំពុលផ្សែងក្នុងសង្គម និងបរិស្ថានភពផែនដីទាំងមូល ក្រោមរូបភាពនៃកិច្ចសហការភាពជាដៃគូរវាងក្រុមហ៊ុន TADA និង ONION ដែល ជាក្រុមហ៊ុនផលិតកង់បីអគ្គិសនីដោយស្នាដៃកូនខ្មែរដំបូងគេនៅកម្ពុជា ដែលមានទីតាំងរោងចក្រស្ថិតនៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ តាមរយៈ​ភាព​ជា​ដៃគូនេះ ​អតិថិជនអាចប្រើប្រាស់កម្មវិធី TADA បញ្ជាហៅកង់បីអគ្គិសនីសម្រាប់ធ្វើដំណើរទៅគ្រប់ទីតាំងប្រកបដោយផាសុកភាព សុវត្ថិភាព ដែលនេះក៏ជាបច័្ចយមួយក្នុងការរួមចំណែកថែរក្សាបរិស្ថានយើង។



សម្រាប់អតិថិជនរបស់ TADA លើសពីការទទួលបានបទពិសោធន៍នៃការកក់ហៅកង់បី ឬតាក់ស៊ីជិះលឿនទាន់ចិត្តជាមួយនឹងតម្លៃល្អជាងគេតែប៉ុណ្ណោះទេ អតិថិជនក៏ទទួលបាននូវការបញ្ចុះតម្លៃពិសេសជាច្រើនរាល់ការធ្វើដំណើរផងដែរ។ សម្រាប់អតិថិជនថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះតទៅ លោកអ្នកនឹងទទួលបានការជិះដោយឥតគិតថ្លៃ រហូតដល់១៨គីឡូម៉ែត្រ និងមិនបាច់វាយកូដបញ្ចុះតម្លៃឡើយ ក្រោយការទាញយក និងចុះឈ្មោះជាមួយកម្មវិធី TADA ៕ 


 
TADA តម្លៃល្អជាងគេ ហៅភ្លាមមកដល់ភ្លាម!
ចាំអីទៀត! កក់ជិះ TADA៖ https://tada-rider.app.link/A1XYYrLNkEb ឥឡូវនេះ!
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ https://www.facebook.com/TADAKHM   
MVL TADA (CAMBODIA) Co., Ltd. 
អាសយដ្ឋាន ៖ ផ្លូវលេខ៥៩០ ភូមិទី១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
លេខទូរសព្ទទំនាក់ទំនង ៖ ០៨១ ៩៨៧ ៦៥៧ / ០៦១ ៩៨៧ ៦៥៨
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com