ជាតិ
លោក រៀម មុនីស៊ីឡុង យកសន្ទះមាត់ខ្យង ច្នៃធ្វើអាវ
19, Nov 2023 , 7:09 pm        
រូបភាព
ការបង្ហាញអាវធ្វើពីសន្ទះខ្យង
ការបង្ហាញអាវធ្វើពីសន្ទះខ្យង
ភ្នំពេញ៖ ដោយមើលឃើញថា សន្ទះមាត់ខ្យងអាចយកទៅច្នៃបាន លោក រៀម មុនីស៊ីឡុង បានសាកល្បងយកវាទៅច្នៃដេរនៅលើអាវ។ លោក ស៊ីឡុង គ្រោងច្នៃអាវ ចេញពីសម្បកខ្យងនេះ ប្រមាណ៣០ទៅ៤០ម៉ូតបន្ថែមទៀត ដើម្បីដាក់តាំងបង្ហាញ នៅពេលខាងមុខ។​



ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូ

 
លោក ស៊ីឡុង បានកែច្នៃសន្ទះមាត់ខ្យងធ្វើអាវនេះ ប្រមាណជិត១ខែ ។ លោក ស៊ីឡុង ទើបកែច្នៃអាវបានប្រមាណ ៣ ទៅ៤ម៉ូតូតែប៉ុណ្ណោះ។ ជាមួយគ្នានេះ លោក ស៊ីឡុង បានរៀបរាប់ដំណាក់កាលនៃការកែច្នៃអាវពីសន្ទះខ្យងនេះ ដូច្នេះថា ដំបូងយកខ្យងទៅស្ងោរដើម្បីយកសន្ទះវា រួចយកទៅត្រាំទឹក និងត្រូវលាងជាមួយសាប៊ូជាច្រើនដងឱ្យស្អាត ទើបអាចធ្វើជាអាវនេះបាន។ 
 
សិល្បករសហសម័យរូបនេះ បានដេរអាវសន្ទះខ្យងដោយផ្ទាល់ដៃ។ ការកៃច្នៃអាវនេះ មានផលពិបាក ដោយ​ត្រូវ​ផ្ចិតផ្ចង់​ដេរ​ ហើយប្រើកម្លាំងច្រើន និងខ្វះថវិកាផងដែរ។ លោក ស៊ីឡុង យកសម្បកខ្យងពីពលរដ្ឋក្នុងស្រុកកំណើតរបស់ខ្លួនក្នុងខេត្តសៀមរាប ដើម្បីកែច្នៃធ្វើជាអាវទាំងនោះ។ ទន្ទឹមនឹងនោះ អាវធ្វើពីសន្ទះមាត់ខ្យងនេះ លោក រៀម មុនីស៊ីឡុង លក់ក្នុងតម្លៃប្រមាណ ២០០ ដុល្លារ។
 
ជាមួយគ្នានេះ លោក មុនីស៊ីឡុង សប្បាយចិត្តដែលបានកែច្នៃអាវទាំងនេះ និងឱ្យក្មេងជំនាន់ក្រោយចូលរួម និងថែរក្សាការកែច្នៃ ផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់ផលិតផលខ្មែរផងដែរ៕ 
 


Tag:
 អាវធ្វើពីសន្ទះខ្យង
© រក្សាសិទ្ធិដោយ thmeythmey.com