ជាតិ
អត្ថបទពាណិជ្ជកម្ម
ប្រកួតប្រជែងផលិតវីដេអូខ្លី ឈ្នះរង្វាន់រហូតដល់ ៤លានរៀល ក្រោមប្រធានបទ «សម្រស់ទឹកដីកម្ពុជា»
22, Nov 2023 , 4:01 pm        
រូបភាព
ធនាគារ PPCBank មានក្ដីសោមនស្សរីករាយ សូមជូនដំណឹងដល់យុវជនដែលមានទេពកោសល្យផ្នែកផលិតវីដេអូ ចូលរួមប្រកួតប្រជែងផលិតវីដេអូខ្លី (១-៣នាទី) ស្ដីពី «សម្រស់ទឹកដីកម្ពុជា»។ វីដេអូប្រកួតប្រជែងត្រូវបង្ហាញអំពីសេចក្តីស្រឡាញ់ពេញចិត្តចំពោះប្រទេសកម្ពុជាក្នុងន័យរួមចំណែកដល់ការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយនូវវប្បធម៌ អរិយធម៌ដ៏មានតម្លៃរបស់ព្រះរាជាណាចក្រកម្ពុជាក៏ដូចជាចូលរួមលើកកម្ពស់គំនិតច្នៃប្រឌិត និងស្នាដៃនៃការបង្កើតវីដេអូរបស់យុវជនខ្មែរនាពេលបច្ចុប្បន្ននេះ។
 
ជាការពិតណាស់ប្រទេសកម្ពុជា ជាប្រទេសមួយសម្បូរទៅដោយសម្បត្តិវប្បធម៌ ប្រវត្តិសាស្រ្ត និងតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង។ ដូច្នេះរាល់វីដេអូប្រកួតប្រជែងត្រូវផ្សារភ្ជាប់ជាមួយទិដ្ឋភាពទាំងនោះដើម្បីទទួលបានឱកាសជ្រើសរើសទៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីរបស់យើង។
 
ធនាគារ PPCBank នឹងជ្រើសរើសវីដេអូល្អជាងគេចំនួន ១០ ដើម្បីផ្សព្វផ្សាយនៅលើគេហទំព័រ និងបណ្តាញសង្គមសម្រាប់ទទួលការបោះឆ្នោតពីសាធារណជន។ វីដេអូត្រូវមានរំលេចអំពី «សម្រស់ទឹកដីកម្ពុជា» ដោយបង្ហាញសកម្មភាពរស់នៅប្រចាំថ្ងៃ វប្បធម៌ ប្រពៃណី។ល។

ការសម្រេចចិត្តលើពិន្ទុចុងក្រោយសម្រាប់ការប្រកួតប្រជែងគឺផ្អែកទៅលើចំនួននៃការមើល (Views) និងចំនួននៃការចូលរួម (Likes) នៅលើវីដេអូ។  
អ្នកឈ្នះនឹងទទួលបានបានរង្វាន់រហូតដល់ ៤លានរៀល សម្រាប់ជ័យលាភីលេខ១ ខណៈលេខ២ ទទួលបាន ២លានរៀល និងលេខ៣ ទទួលបាន ១លានរៀល
 
វីដេអូ ត្រូវបង្ហាញអំពី៖
     ១- ទេសភាព ( តំបន់ទេសចរណ៍ធម្មជាតិ ទីក្រុងស្អាត អគារ ភ្នំ ទន្លេ និងទេសភាពឆ្នេរសមុទ្រ) 
     ២- ប្រជាជន (ការរស់នៅប្រចាំថ្ងៃ និងសហគមន៍) 
     ៣- វប្បធម៌ (ប្រាសាទ វត្តអារាម របាំប្រពៃណីខ្មែរ ជំនឿ និងទំនៀមទម្លាប់)
 
លក្ខខណ្ឌងាយៗក្នុងការចូលរួម៖
  • អាចថតដោយប្រើទូរសព្ទ ឬកាមេរ៉ា រយៈពេលពី១ ទៅ ៣នាទី
  • ទាញយកវីដេអូ (end frame) របស់ PPCBank ដើម្បីដាក់នៅចុងបញ្ចប់វីដេអូរបស់អ្នក (https://shorturl.at/jrCQZ)
  • ផុសវីដេអូរបស់អ្នកជា Public ជាមួយនឹងHashtag #TheBeautyofCambodiaByPPCBank រួច Tag PPCBank Official Page នៅលើវីដេអូ  
  • បេក្ខជនអាចផ្ញើវីដេអូចូលរួមប្រកួតបានតែមួយប៉ុណ្ណោះ
  • អាចផលិតជាលក្ខណៈបុគ្គល ឬជាក្រុម
  • គ្រប់ប្រភេទវីដេអូទាំងអស់អាចដាក់ចូលរួមប្រកួតបាន ត្រូវតែជាវីដេអូថ្មីដែលមិនធ្លាប់បង្ហោះនៅលើអ៊ីនធឺណិត ឬបណ្តាញសង្គមនានា។ ការចម្លងស្នាដៃអ្នកដទៃនឹងត្រូវដកសិទ្ធិប្រកួតដោយស្វ័យប្រវតិ្ត។ 
 
អ្នកអាចផ្ញើវីដេអូប្រកួតមកកាន់អ៊ីម៉ែល៖ [email protected] ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។
 
ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 096 3 909 909 / 023 909 909។



(អត្ថបទពាណិជ្ជកម្ម)

Tag:
 PPCBank
© រក្សាសិទ្ធិដោយ thmeythmey.com