ជាតិ
សេដ្ឋកិច្ច
យន្តហោះ Boeing ដឹកអ្នកដំណើរ២៣០នាក់ ជាជើងហោះត្រង់ដំបូង ពីអូស្រ្តាលី មកព្រលានសៀមរាប-អង្គរ
22, Nov 2023 , 3:49 pm        
រូបភាព
ផ្នែកមួយនៃព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរ។
ផ្នែកមួយនៃព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរ។
សៀមរាប៖ យន្តហោះខ្នាតធំ ប្រភេទប៊ូអ៊ីង (Boeing) ហោះហើរត្រង់ពីទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី នឹងដឹកនាំអ្នកដំណើរជាង២០០នាក់ ចុះចតនៅព្រលាយន្តហោះអន្ដរជាតិ​សៀមរាបអង្គរនៅចុងសប្ដាហ៍នេះ។ 

 
អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា តាមប្រភពពីមន្រ្តីអាកាសចរណ៍ស៊ីវិលប្រចាំព្រលានយន្តហោះ បានរាយការណ៍ថា នៅថ្ងៃទី២៤ ខែវិច្ឆិកា វេលាម៉ោង៦និង៤០នាទីល្ងាច យន្តហោះ Boeing 777 នឹងដឹកអ្នកដំណើរចំនួន ២៣០នាក់ ចុះចតនៅព្រលានថ្មីខេត្តសៀមរាប។ លោកបញ្ជាក់ថា នេះជាប្រភេទ Chartered flight គឺដឹកអ្នកដំណើរមកមិនអចិន្រ្តៃយ៍ឡើយ ទាល់តែមានអ្នកដំណើរច្រើន ទើបគេហោះមកត្រង់ម្ដង។
 
យ៉ាងណា អ្នកនាំពាក្យរដ្ឋបាលខេត្តបានបង្ហាញអារម្មណ៍រីករាយចំពោះដំណឹងនេះ ដែលនាំទេសចរមកក្នុងចំនួនមួយច្រើន ស្របពេលដែលខេត្តសៀមរាបរៀបចំពិធីបុណ្យអុំទូក និងកម្មវិធីកម្សាន្តផ្សេងៗទៀតនៅចុងខែ វិច្ឆិកានេះ៕
 

Tag:
 ទេសចរណ៍
  ព្រលាយន្តហោះអន្ដរជាតិ សៀមរាបអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com