ភ្នំពេញនៅថ្ងៃ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣៖ ក្រុមហ៊ុន MG Cambodia បានផ្តល់រង្វាន់លើកទឹកចិត្តដល់បេក្ខជន ទក ភីរ៉ាវីន ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស A លំដាប់ពិន្ទុ១០០.០០ សម័យប្រឡងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ បច្ចុប្បន្ន ភីរ៉ាវីន កំពុងរៀនត្រៀមប្រឡងពេទ្យនៅរាជធានីភ្នំពេញ។
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ ដោយសិស្សានុសិស្សជាប់សរុបមានចំនួន ៩៨,៤៦០នាក់ ស្មើនឹង៧២.៨៩% ដែលរួមមាននិទ្ទេស A ចំនួន១,៦៧៣នាក់, និទ្ទេស B ចំនួន៦,៩៦៤នាក់, និទ្ទេស C ចំនួន១៨,៣០៨នាក់, និទ្ទេស D ចំនួន៣៤,២៤៦នាក់ និងនិទ្ទេស E ចំនួន៣៧,២៦៩នាក់។
បើមើលលើលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះគឺមានការចាប់អារម្មណ៍ខ្លាំងលើលទ្ធផលបេក្ខជនម្នាក់ឈ្មោះ ទក ភីរ៉ាវីន ដែលទទួលបាននិទ្ទេស A លំដាប់ពិន្ទុ១០០.០០ពេញ ហើយដើម្បីជាការលើកទឹកចិត្ត និងអបអរសាទរចំពោះលទ្ធផលដ៏ល្អនេះ ក្រុមហ៊ុន MG Cambodia សហការជាមួយក្រុមហ៊ុន Converse បានរៀបចំផ្តល់ជូននូវកាដូរលើកទឹកចិត្តដល់បេក្ខជន ទក ភីរ៉ាវីន មានដូចជា៖ កុំព្យូទ័រយួរដៃ, កាតាប, មួក និងស្បែកជើងម៉ាក Converse ។
គួរបញ្ជាក់ថា ក្រុមហ៊ុន MG គឺជាក្រុមហ៊ុនរថយន្តម៉ាកយីហោរបស់ចក្រភពអង់គ្លេស ដែលកំពុងពេញនិយម និងលក់ដាច់ខ្លាំងដោយមានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ជាមួយរថយន្តទំនើបទាន់សម័យ និងមានតម្លៃសមរម្យ ហើយផ្តល់ជូនការធានារហូតដល់រយៈពេល 5ឆ្នាំ ឬ 150,000Km។ បច្ចុប្បន្ន រថយន្ត MG ស្ថិតក្នុងលំដាប់ថ្នាក់លេខ៣ នៅប្រទេសកម្ពុជាក្នុងវិស័យរថយន្តថ្មី។
លោក អ៊ុំ គីម នាយកផ្នែកលក់រថយន្ត MG Cambodia បានចូលរួមអបអរសារទរ និងលើកទឹកចិត្តដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ និងបានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវចេះតស៊ូ អំណត់ព្យាយាមដោយយកចិត្តទុកដាក់រៀនសូត្រ ឱ្យបានពូកែថែមទៀត និងត្រូវធ្វើអំពើណាដែលល្អ និងមានប្រយោជន៍ដល់គ្រួសារនិងសង្គម៕
(អត្ថបទពាណិជ្ជកម្ម)