ជាតិ
បុណ្យអុំទូក
ចេញដំណើរពីតាកែវ លោក ស៊ូ អ៊ាងវ៉ាវ ធ្វើ«អាយ៉ងគុនដំបង» មកលក់ក្នុងពិធីបុណ្យអុំទូក នៅភ្នំពេញ
27, Nov 2023 , 3:59 pm        
រូបភាព
លោក ស៊ូ អ៊ាងវ៉ាវ ធ្វើដំណើរពីខេត្តតាកែវ ដើម្បីមកលក់«អាយ៉ងគុនខ្មែរ» ដែលបានធ្វើដោយផ្ទាល់ដៃ ក្នុងពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ។ អាយ៉ងមួយ មានតម្លៃ២០ ០០០រៀល។ ទំរាំតែធ្វើអាយ៉ងបានមួយ បុរសវ័យ៥១ឆ្នាំរូបនេះ ត្រូវចំណាយពេលរហូតដល់១ថ្ងៃកន្លះ។

អ្នកមកពីខេត្តតាកែវរូបនេះបានបញ្ជាក់សារព័ត៌មានថ្មីៗ ថា៖ «ខ្ញុំយកអាយ៉ងមកលក់នៅទីនេះ ដើម្បីឱ្យពលរដ្ឋខ្មែរយើងបានស្គាល់ពីគុនដំបងក្នុងសម័យបុរាណ»។ លោក អ៊ាងវ៉ាវ ចេះធ្វើអាយ៉ងដំបងនេះ ពីជីតារបស់ខ្លួន។
 

Tag:
 អកអំបុក
© រក្សាសិទ្ធិដោយ thmeythmey.com