ជាតិ
បុណ្យអុំទូក
លោក ប្រាក់ សោភ័ណ អរគុណអ្នកអនាម័យដែលជួយឱ្យក្រុងសៀមរាបស្អាត
29, Nov 2023 , 4:42 pm        
រូបភាព
សៀមរាប៖ កំឡុងពេលព្រះរាជពិធីបុណ្យអុំទូកនេះ ក្រុងសៀមរាបបានដាក់ពង្រាយ អ្នកអនាម័យជិត២០០នាក់ នៅតាមគោលដៅនានា ប្រមូលសំរាមដែលបង្កើតឡើងដោយអ្នកទេសចរ ឬពលរដ្ឋខ្លះ ដែលទុកដាក់មិនបានត្រឹមត្រូវ។ អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បានអរគុណដល់អ្នកអនាម័យទាំងអស់ ដែលសម្អាតនិងរើសសំរាមមិនខ្លាចនឿយហត់ ទាំងពេលបុណ្យទាន និងថ្ងៃធម្មតា ធ្វើយ៉ាងណាឱ្យក្រុងសៀមរាបស្អាតជាប្រចាំ។ ក្នុងពិធីសំណេះសំណាលជាមួយអ្នកអនាម័យនាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នៅបរិវេណមាត់ស្ទឹងសៀមរាប លោក ប្រាក់ សោភ័ណ ស្នើឱ្យអ្នកអនាម័យទាំងនោះ បន្តធ្វើការងារដ៏ល្អនេះកាន់តែល្អប្រសើរបន្ថែមទៀត ដែលរួមចំណែកសំខាន់ជួយក្រុងសៀមរាបមានសោភ័ណស្អាត៕

 




© រក្សាសិទ្ធិដោយ thmeythmey.com