ជាតិ
បុណ្យអុំទូក
ខេត្តសៀមរាបទទួលបានទេសចរជាង៣សែននាក់ នាបុណ្យអុំទូក
29, Nov 2023 , 7:39 pm        
រូបភាព
ភ្ញៀវទេសចរដើរកម្សាន្តនៅប្រាសាទបាយ័ន កំឡុងពេលបុណ្យអុំទូក ឆ្នាំ២០២៣។
ភ្ញៀវទេសចរដើរកម្សាន្តនៅប្រាសាទបាយ័ន កំឡុងពេលបុណ្យអុំទូក ឆ្នាំ២០២៣។
សៀមរាប៖ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បានបិទបញ្ចប់នៅថ្ងៃទី២៨ ខែវិច្ឆិកា។ អំឡុងពេលបុណ្យនេះមានទេសចរដើរកម្សាន្ត​ខេត្តសៀមរាប សរុបជាង៣សែននាក់។

 
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ ខេត្តសៀមរាបទទួលបានទេសចរសរុប ៣០៤,២៦១នាក់ កើនឡើង១០ភាគរយធៀបនឹងឆ្នាំ ២០១៩ ដែលមានចំនួនជាង២៧ម៉ឺននាក់។ ក្នុងចំណោមទេសចរទាំងនោះ មានបរទេស ១៤,២៦១នាក់ ទេសចរជាតិ២៩ម៉ឺននាក់។  
 
ការដើរកម្សាន្តរបស់ភ្ញៀវទេសចរតាមតំបន់ធំៗចំនួន៣ រួមមានតំបន់រមណីយដ្ឋានអង្គរ​មានទេសចរ ១៤៧ពាន់នាក់, រមណីយដ្ឋានភ្នំគូលែន៨ពាន់នាក់, ដងស្ទឹងសៀមរាប ១១០ពាន់នាក់ និងតាមសហគមន៍ទេសចរណ៍ផ្សេងទៀត២៥ពាន់នាក់៕
 
 

Tag:
 អុំទូក២០២៣
  ទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com