សង្គមអន្តរជាតិ​
អន្តរជាតិ
The Nation៖ សង្រ្កាន្តនៅថៃ នឹងត្រូវដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូនីស្កូ នៅថ្ងៃទី៦ធ្នូ
01, Dec 2023 , 8:40 pm        
រូបភាព
ការបាញ់ទឹក ក្នុងពិធីសង្រ្កាន្តនៅថៃ។ រូបភាព AFP
ការបាញ់ទឹក ក្នុងពិធីសង្រ្កាន្តនៅថៃ។ រូបភាព AFP
នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ថៃ នៅថ្ងៃទី៣០ ខែវិច្ឆិកា បានប្រកាសថា ពិធីសង្រ្កាន្ត​ ដែលជាពិធីអបអរចូលឆ្នាំថ្មី នឹងត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូនីស្កូ (UNESCO) នៅបុតស្វាណា ដែលជាប្រទេសស្ថិតនៅអាហ្វ្រិកខាងត្បូង ក្នុងថ្ងៃទី៦ ខែធ្នូ។



នៅក្នុងឆ្នាំ២០២០ ថៃបានដាក់ម៉ាស្សារបស់ខ្លួន, របាំNora, របាំKhon និងសង្រ្កាន្ត ទៅអង្គការយូនីស្កូ ដើម្បីពិចារណា។

តាមការប្រកាសរបស់នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ថៃ នៅថ្ងៃទី៣០ ខែវិច្ឆិកា សង្រ្កាន្ត ដែលជាពិធីអបអរឆ្នាំថ្មី និងតែងធ្វើឡើងនៅក្នុងខែមេសា នឹងដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូនីស្កូ (UNESCO) នៅបុតស្វាណា ក្នុងថ្ងៃទី៦ ខែធ្នូ។

ទន្ទឹមនេះ នាយកដ្ឋានដដែល បានបញ្ជាក់ថា ពិធីរៀបចំអបអរសាទរ នឹងត្រូវរៀបចំឡើងនៅតំបន់ Lan Khon Mueang ក្នុងក្រុងបាងកក នៅថ្ងៃទី៧ ខែធ្នូ ដោយមានការចូលរួមពីលោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន។ ក្នុងពិធីអបអរនោះ សមាជិករដ្ឋាភិបាល អភិបាលក្រុងបាងកក និងមន្រ្តីវប្បធម៌ផ្សេងទៀតផងដែរ ហើយមានពិធីស្រង់ព្រះថែមទៀត៕

© រក្សាសិទ្ធិដោយ thmeythmey.com