ជាតិ
រយៈពេល១១ខែ រមណីយដ្ឋានអង្គររកចំណូលបានជាង៣២លានដុល្លារអាមេរិក
02, Dec 2023 , 9:59 pm        
រូបភាព
ទេសចរដើរនៅប្រាសាទអង្គរវត្តនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
ទេសចរដើរនៅប្រាសាទអង្គរវត្តនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
សៀមរាប៖ រយៈពេល១១ខែ ក្នុងឆ្នាំ២០២៣នេះ រមណីយដ្ឋានអង្គររកចំណូលបានពីការលក់សំបុត្រ ជូនភ្ញៀវទេសចរសរុបចំនួនជាង៣២លានដុល្លារអាមេរិក។

 
យោងតាមរបាយការណ៍សង្ខេបរបស់គ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងចំណូលពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរបានបង្ហាញថា រយៈពេល១១ខែក្នុងឆ្នាំនេះ ការលក់សំបុត្រជូនទេសចរបរទេស​មានចំនួន ៦៩៩,៩៩៦នាក់ គិតជាទឹកប្រាក់ស្មើនឹង ៣២,៥៤៦,៨៤៧ដុល្លារអាមេរិក។ ជាមួយគ្នានោះ ក្នុងខែវិច្ឆិកា ទេសចរទិញសំបុត្រមានចំនួន ៩៧,៤២៦នាក់ ស្មើនឹងទឹកប្រាក់ ៤,៦៦៤,៤១២ដុល្លារអាមេរិក។ 
 
ការដកថវិកា២ដុល្លារក្នុងមួយសំបុត្រ ដើម្បីឧបត្ថម្ភមូលនិធិគន្ធបុប្ផាក្នុងរយៈពេល១១ខែនេះ មានចំនួនសរុប ១,៣៩៩,៩៩២ដុល្លារអាមេរិក។
 
ក្រៅពីតំបន់អង្គរ គ្រឹះស្ថានអង្គរក៏បានរាយការណ៍ពីការលក់សំបុត្រនៅផែចុងឃ្នៀស បឹងទន្លេសាបផងដែរ ។ ១១ខែមកនេះ ការលក់សំបុត្រទូក មានចំនួនជាង៥០ម៉ឺនដុល្លារ ដែលក្នុងនោះមានចំនួនទូកសរុបជិត២ម៉ឺនទូក៕
 
 
 
 

Tag:
 អង្គរ
  គ្រឹះស្ថានអង្គរ
  ចំណូលអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com