ជាតិ
បង្កើតទម្លាប់ឱ្យកូនអានសៀវភៅ ក្មេងៗនៅក្លឹបអ្នកអានកម្ពុជា ជួបគ្នាមួយសប្ដាហ៍ម្ដង ដើម្បីអាន
03, Dec 2023 , 3:31 pm        
រូបភាព
សៀមរាប៖ សិស្សានុសិស្សមកពីសាលាផ្សេងៗ និងជាអ្នកចូលចិត្តអានសៀវភៅ បានជួបជុំគ្នាមួយសប្ដាហ៍ម្ដង នៅរៀងព្រឹកថ្ងៃអាទិត្យដើម្បីអានសៀវភៅ។ ក្លឹបអ្នកអានកម្ពុជា បានបង្កើតកម្មវិធីនេះឡើងក្នុងបំណងជំរុញការអាននៅកម្ពុជា ដោយយល់ថាការអានជួយឱ្យសិស្ស មានភាពស្មារតីល្អ បង្កើនសមត្ថភាពឆាប់រហ័សលើការយល់ពីប្រយោគ ឃ្លា ការប្រកបពាក្យ និងប្រើប្រាស់ពាក្យ ចេះឆ្ងល់ និងចេះស្វែងរកចម្លើយដោយខ្លួនឯង។ល។

 
​សិស្សទាំងអស់តម្រូវឱ្យយក​សៀវភៅពីផ្ទះរៀងៗខ្លួន និងជាសៀវភៅដែលពួកគេចូលចិត្តអាន បន្ទាប់មកត្រូវឡើងធ្វើបទបង្ហាញ​ដើម្បីចែករំលែកចំណេះដឹងនៅក្នុងសៀវភៅទាំងនោះ ដល់សិស្សឯទៀតទៅវិញទៅមក៕ 
 
រូបភាព៖ Read Club Cambodia







© រក្សាសិទ្ធិដោយ thmeythmey.com