ជាតិ
ឱកាសទៅរៀន​នៅ​រុស្ស៊ី​លើ​ជំនាញនុយក្លេអ៊ែរស៊ីវិល, សិល្បៈ, វេជ្ជសាស្ត្រ, វិស្វកម្ម​យន្តហោះ..
08, Dec 2023 , 7:29 pm        
រូបភាព
ដោយ: រួបរួម
ក្រសួងអប់រំ យុវជន និងកីឡា បាន​ចេញសេចក្តីជូន​ដំណឹង​អំពីការជ្រើស​រើស​និស្សិតអាហារ​រូបករណ៍​៤០​កន្លែង ដែល​ផ្តល់​ដោយរដ្ឋាភិបាល​សហព័ន្ធ​រុស្ស៊ី​សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥ សម្រាប់​សិស្ស-និស្សិត​ មន្ត្រីរាជការកម្ពុជា។

 
បើតាម​លិខិត​ចុះ​ហត្ថលេខាដោយ​លោក ជួន ជីវិន រដ្ឋលេខាធិការក្រសួង​អប់រំ អាហារូបករណ៍ទាំងនោះ មានគ្រប់កម្រិតសិក្សា​ រួម​មាន​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងជំនាញ​ឯកទេស ដែល​ត្រូវ​សិក្សាផ្ទាល់​នៅ​ប្រទេស​រុស្ស៊ី។
 
អាហារូបករណ៍១កន្លែង នឹងផ្តល់​សម្រាប់ជំនាញ សិល្បៈ, វប្បធម៌, តូរ្យ​តន្ត្រី, ចម្រៀង, ភាពយន្ត។ អាហារូបករណ៍​១៥កន្លេង​សម្រាប់ជំនាញ​ នុយក្លេអ៊ែរស៊ីវិល និងជំនាញពាក់ព័ន្ធ ដូចជា Mathematics and Physics, Nuclear Power Engineering and Thermal Physics, Electric Power Engineering and Electrical Engineering, Nuclear Medicine, Biotechnical Systems and Technology, Materials Science and Technology, Astronomy, Chemical Technology ។ល។
 
ចំនួន​២៤កន្លែង​ទៀត នឹងផ្តល់សម្រាប់ជំនាញទូទៅរួមមាន វិស្វកម្មយន្តហោះ វិស្វកម្មមេកានិច ស្ថាបត្យកម្ម សំណង់ស៊ីវិល ព័ត៌មានវិទ្យា ទំនាក់ទំនងអន្តរជាតិ វិទ្យាសាស្ត្រនយោបាយ សេដ្ឋកិច្ច គ្រប់គ្រង ច្បាប់ បរិស្ថាន កសិកម្ម ទេសចេណ៍ វិទ្យាសាស្ត្រអាហារូបត្ថម្ភ។ល។
 
បេក្ខ​ជនត្រូវចុះឈ្មោះតាមរយៈគេហទំព័រ៖ https://education-in-russia.com ដោយកាលបរិច្ចេទ​ចុងក្រោយគឺទី១៥ ខែធ្នូ  ឬអាច​ទាក់ទង​ផ្ទាល់ជាមួយមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី៕
 

Tag:
 អប់រំ
  អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com