កីឡាជាតិ
ជាតិ
ព្រឹត្តិការណ៍«អ្នកលេងគុន»ដូរមកប្រកួតនៅថ្ងៃទី១៥ធ្នូវិញ ដើម្បីអបអរខួបទី៤៥ ឆ្នាំស.ស.យ.ក
09, Dec 2023 , 5:29 pm        
រូបភាព
ព្រឹត្តិការណ៍«អ្នកលេងគុន» នឹងដូរកាលបរិច្ឆេទប្រកួតនៅថ្ងៃទី១៦ធ្នូ មកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣វិញ ដើម្បីចូលរួមអបអរសាទរខួបទី៤៥ របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។ នេះបើយោងតាមសេចក្ដីប្រកាសរបស់សហព័ន្ធកីឡាគុនល្បុក្កតោនារសៀលថ្ងៃទី៩ ខែធ្នូនេះ។


 
«អ្នកលេងគុន» ជាកម្មវិធីប្រកួតប្រជែងថ្មីមួយទៀត ដើម្បីលើកកម្ពស់ក្បាច់គុនបុរាណខ្មែរ។ កម្មវិធីប្រកួតនេះ នឹងមានកីឡាករចម្រុះក្បាច់គុន និងស្នៀតពិសេស ចូលរួមប្រកួតប្រជែង ។ កីឡាករ៥ប្រទេស ក្នុងតំបន់អាស៊ាន នឹងត្រូវប្រកួតគ្នាក្នុងកម្មវិធីនេះ រួមមាន កម្ពុជា ឡាវ វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី។ 


 
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំ មាន៧គូប្រកួត៖
 
១-(ទម្ងន់ ៥៤គីឡូក្រាម) អ្នកលេងគុនល្បុក្កតោកម្ពុជារន្ទះជើងព្យុះសមុទ្រ ពេជ្រ ពន្លឺ ត្រូវប៉ះជាមួយ អ្នកលេងគុនល្បុក្កតោឡាវកំដាប់ដៃតាន់ Honggvixay sivilay
២-(ទម្ងន់ ៥៣គីឡូក្រាម) អ្នកលេងគុនល្បុក្កតោកម្ពុជាកំដាប់ដៃដែក ពេជ្រ ខាំតៃ ជួបសួរសុខទុកជាមួយនឹង អ្នកលេងគុនល្បុក្កតោវៀតណាម កំលោះសង្ហារជើងរន្ទះ ដៃឥតស្រមោល Hoang Phuc Thuan 
៣-(ទម្ងន់ ៦៣គីឡូក្រាម) អ្នកលេងគុនល្បុក្កតោកម្ពុជាជង្គង់ទិព្វរាងសង្ហារ ស៊ូ កក្កដា តតាំងជាមួយអ្នកលេងគុនល្បុក្កតោកឥណ្ឌូនេស៊ី ខ្លាស្ទាវឃ្លានចំនី Muhammad yunus dhae atu
 ៤-(ទម្ងន់ ៥១គីឡូក្រាម) អ្នកលេងគុនល្បុក្កតោកម្ពុជាដៃរន្ទះ កែងទាលោហិត ណាង សុវណ្ណ ជួបជាមួយនឹង អ្នកលេងគុនល្បុក្កតោវៀតណាម កណ្ដុសរមានពិស Pham Van Giang
៥-(ទម្ងន់ ៦០គីឡូក្រាម) អ្នកលេងគុនល្បុក្កតោកម្ពុជា ខ្លាខ្មៅកំណាចមុខតាន មាស រាជៈ ប៉ះ ជាមួយនឹងអ្នកលេងគុនឥណ្ឌូនេស៊ីនាគកំណាច SanJaya Hutagaol
៦-(ទម្ងន់ ៦៥គីឡូក្រាម) អ្នកលេងគុនល្បុក្កតោកម្ពុជាឥន្រ្ទីពិឃាតក្រញាំភ្លើង រិន សារ័ត្ន នឹងសាកក្បាច់គុនជាមួយនឹង អ្នកលេងគុនល្បុក្កតោហ្វីលីពីនស្ដេចពស់វែក Jiar Orlando Castillo
៧-(ទម្ងន់ ៦២គីឡូក្រាម) អ្នកលេងគុនល្បុក្កតោកម្ពុជា ស្ដេចតោ ចង្គោមពិឃាត ចាន់ រតនា ស្កាតជួបគ្នាជាមួយ អ្នកលេងគុនល្បុក្កតោហ្វីលីពីន ក្របីឡើងករ ស្រេកឃ្លានជ័យជំនះ John Mc Leary Ornido៕
 

Tag:
 វី តារ៉ា
  អ្នក លេងគុន
  ល្បុក្កតោ
© រក្សាសិទ្ធិដោយ thmeythmey.com