ជាតិ
​​​ន​យោ​បាយ​ជាតិ​
សមាជិកគណៈអចិន្ត្រៃយ៍បក្សកាន់អំណាច មានជិត៦០នាក់ ក្រោយបញ្ចូលថ្មី២៣រូបទៀត
10, Dec 2023 , 6:55 pm        
រូបភាព
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍​ថ្មីរបស់គណបក្ស​ប្រជាជន​កម្ពុជា២២រូប បង្ហាញវត្តមាន​របស់ខ្លួន។ លោក វង សូត មានមិនវត្តមាន​នៅក្នុងរូបនេះឡើយ។
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍​ថ្មីរបស់គណបក្ស​ប្រជាជន​កម្ពុជា២២រូប បង្ហាញវត្តមាន​របស់ខ្លួន។ លោក វង សូត មានមិនវត្តមាន​នៅក្នុងរូបនេះឡើយ។
ដោយ: រួបរួម
អង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤ អាណត្តិទី៥ នៃគណបក្សប្រជាជនកម្ពុជា នាថ្ងៃអាទិត្យ ទី១០ ខែធ្នូ បានបោះឆ្នោតជ្រើសតាំងសមាជិកគណៈអចិន្ត្រៃយ៍ចំនួន២៣រូបបន្ថែមទៀត ដែលក្នុងនោះ មានស្ត្រីមួយរូប គឺលោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។ ការបញ្ចូលជាបន្តបន្ទាប់តាមរយៈមហាសន្និបាតនាំឲ្យចំនួនឡើងដល់ជិត៦០នាក់ ស្របពេលដែលមានសមាជិកមួយចំនួនទទួលមរណភាព។

 
ក្រៅពីលោកស្រី ជា សិរី ឥស្សរជន២២រូបផ្សេងទៀត ដែលបានក្លាយជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល រួមមាន លោក វង សូត, លោក ស៊ុន ចាន់ថុល, លោក ហង់ជួន ណារ៉ុន, លោក សាយ សំអាល់, លោក ស សុខា, លោក ទៀ សីហា, លោក កើត រិទ្ធ, លោក សុខ ចិន្តាសោភា, លោក វង្សី វិស្សុត, លោក ឱម យ៉ិនទៀង, លោក ជីវ កេង, លោក អ៊ុច បូររិទ្ធ, លោក អូស្មាន ហាស្សាន់, លោក ហ៊ីង ប៊ុនហៀង, លោក ម៉ៅ សុផាន់, លោក ទៀ វិញ, លោក សឹង សំណាង, លោក ស ថេត, លោក លី យ៉ុងផាត់, លោក សោម សឿន, លោក ហ៊ុន ម៉ានី និងលោក ប៉េង ពោធិ៍នា។
 
ការបន្ថែមបញ្ចូលសមាជិកថ្មី២៣រូបទៀត នាំឲ្យសមាជិកក្នុងជួរគណៈអចិន្ត្រៃយ៍ដែលជាលំដាប់ថ្នាក់ដឹកនាំកំពូលគណបក្សកាន់អំណាចឡើងដល់ជិត៦០នាក់។ 
 
សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេច ហ៊ុន សែន ជាប្រធានគណបក្ស ដោយមានសម្តេច ហេង សំរិន ប្រធានកិត្តិយស, សម្តេច ស ខេង, សម្តេច សាយ ឈុំ,  សម្តេច ទៀ បាញ់   
សម្តេច ម៉ែន សំអន និងសម្តេច ហ៊ុន ម៉ាណែត ជាអនុប្រធាន។
 
សមាជិកផ្សេងទៀតរួមមាន លោក ស៊ឹម កា, លោក កែ គឹមយ៉ាន , លោក ប៉ុល សារឿន, សម្តេច គង់ សំអុល, លោក អ៊ឹម ឈុនលឹម, លោក ឌិត មុន្ទី, លោក ជា ចាន់តូ, លោក អ៊ុក រ៉ាប៊ុន, លោក ជាម យៀប, លោក ឯក សំអុល, សម្តេច ឃួន សុដារី, លោក ប៉ែន បញ្ញា, លោក ឆាយ ថន, លោក ហោ ណាំហុង, លោក ប៊ិន ឈិន,  លោក គាត ឈន់, លោក យឹម ឆៃលី , លោក ទេព ងន, លោក គន់ គីម, លោក មាស សុភា, លោក នេត សាវឿន។
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ដែលត្រូវបានបញ្ចូលកាលពីសន្និបាតឆ្នាំ២០១៨ តំណាលគ្នាជាមួយ សម្តេច ហ៊ុន ម៉ាណែត រួមមាន លោក ជា សុផារ៉ា, លោក ប្រាក់ សុខុន, លោក អូន ព័ន្ធមុនីរ័ត្ន, លោក វង្ស ពិសេន, លោក សៅ សុខា និងលោក ឥត សារ៉ាត់។

បើតាមគេហទំព័រគណបក្សប្រជាជនកម្ពុជា លោកស្រី សោម គឹមសួគ៌ បានព្យួរតួនាទីរបស់ខ្លួន។ រីឯ សមាសភាពគណៈកម្មាធិការអចិន្ត្រៃយ៍ដែលបានទទួលមរណភាព រួមមាន សម្តេច ជា ស៊ីម, លោក សាយ ភូថង, សម្តេច សុខ អាន, លោក នៃ ប៉េណា, លោក ប៊ូ ថង, លោក ងួន ញ៉ិល។
 
នាមហាសន្និបាតវិសាមញ្ញាតំណាងទូទាំងប្រទេសរយៈពេល២ថ្ងៃនៅវិមានសន្តិភាព គណបក្សកាន់អំណាច បានជ្រើសតាំងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាអនុប្រធានបក្ស ហើយបានបញ្ចូលសមាជិក៤៩៦នាក់បន្ថែមទៀតទៅក្នុងគណៈកម្មាធិការកណ្តាល ដែលធ្វើឲ្យចំនួន សរុបឡើងដល់ ១ ៣១២នាក់។ សន្និបាត លើកទី៤៤ ក៏បានបោះឆ្នោតជ្រើសតាំងប្រធាន និងសមាជិកគណៈកម្មាធិការហិរញ្ញវត្ថុចំនួន៧នាក់ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com