ជាតិ
បោះឆ្នោត
គ.ជ.ប. អាណត្តិថ្មី នឹងមាន​ការផ្លាស់ប្តូរអនុប្រធាន និងសមាជិក​៣នាក់
11, Dec 2023 , 3:26 pm        
រូបភាព
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេច ឃួន សុដារី នាព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ បានអនុម័តជ្រើសរើសបេក្ខជនជាសមាជិក គ.ជ.ប. អាណត្តិថ្មី ចំនួន៩រូប
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេច ឃួន សុដារី នាព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ បានអនុម័តជ្រើសរើសបេក្ខជនជាសមាជិក គ.ជ.ប. អាណត្តិថ្មី ចំនួន៩រូប
ដោយ: រួបរួម
រដ្ឋសភានីតិកាលទី៧ នឹងបន្តសម័យប្រជុំលើកទី១ នៅព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ខាងមុខ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) អាណត្តិថ្មី។
 
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេច ឃួន សុដារី នាព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ បានអនុម័តជ្រើសរើសបេក្ខជនជាសមាជិក គ.ជ.ប. អាណត្តិថ្មី ចំនួន៩រូប។ តាមបញ្ជីឈ្មោះ ដែលផ្សាយដោយរដ្ឋសភា សមាសភាព មានការផ្លាស់ប្តូរ៤រូប។
 
លោក ប្រាជ្ញ ចន្ទ បន្តឈរជាតំណែងប្រធានគ.ជ.ប. ដែលលោកបានដឹកនាំចាប់ពីឆ្នាំ២០២១ ជំនួសលោក ស៊ិក ប៊ុនហុក។ លោក នុត សុខុម ដែលកាន់តំណែងជាអនុប្រធានតាំងពីឆ្នាំ២០១៧មក នឹងត្រូវជំនួសដោយ លោក ជឺ ចំណាន។
 
សមាសភាព៣រូបទៀត ដែលផ្លាស់ប្តូរ រួមមាន លោកឌុច សុន, លោក ហ៊ីង ធីឫទ្ធិ និងលោក ឯម សូផាត ត្រូវជំនួសដោយលោក សោម សូរីដា, លោក ហេង ស៊ីឡេង និងលោក យិច សមិទ្ធិ ខណៈ លោក មាន សទិ, លោក ឌឹម សុវណ្ណារុំ, លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធ ស្ថិតនៅជាបេក្ខភាពសមាជិក គ.ជ.ប. ដដែល៕

 

© រក្សាសិទ្ធិដោយ thmeythmey.com