កីឡាអន្តរជាតិ
អន្តរជាតិ
ករណីហិង្សា៖ AFC ពិន័យកីឡាករ Buriram និង Zhejiang ៧រូប ចំនួន៨ប្រកួតនៅ ACL
14, Dec 2023 , 2:24 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅថ្ងៃទី១២ ខែធ្នូ បានដាក់បម្រាមកីឡាករក្រុម Zhejiang របស់ចិន និងក្រុមថៃ Buriram United ៨ប្រកួត ជុំវិញជម្លោះហិង្សាដ៏ធំរវាងក្រុមទាំងពីរក្នុងការប្រកួតក្របខណ្ឌ AFC Champions League។



កីឡាករសរុបចំនួន ៧នាក់ របស់សមាជិកក្រុម Zhejiang និង Buriram United ត្រូវរងការពិន័យ៨ប្រកួតនៅ AFC Champions League បន្ទាប់ពីកីឡាករទាំងនេះបង្កហិង្សាវាយតប់គ្នាក្នុងទីលាន នាការប្រកួតវគ្គសន្សំពិន្ទុពូល H នៅថ្ងៃទី២៩ ខែវិច្ឆិកា។ កាលនោះ Zhejiang ឈ្នះ Buriram United ៣-២។ យ៉ាងហោចណាស់កីឡាករពីរនាក់បានដួលលើស្មៅ ហើយខ្លះទៀតចាប់គូប្រកួតដោយវាយក្បាល មុនពេលបុគ្គលិកសន្តិសុខរត់ទៅកាន់ទីលានដើម្បីអន្តរាគមន៍។
 
ក្រោយមានកិច្ចប្រជុំរបស់គណៈកម្មាធិការ​វិន័យ និង​ក្រមសីលធម៌​របស់ AFC មានការកំណត់កីឡាករ Buriram ៣រូប និងកីឡាករ Zhejiang ៤រូប ដែលត្រូវព្រួរការប្រកួតចំនួន៨ប្រកួតរៀងខ្លួន។ ក្នុងនោះកីឡាករអន្តរជាតិអាស៊ែបៃហ្សង់ Ramil Sheydayev របស់ Buriram ត្រូវរងពិន័យជាប្រាក់ចំនួន១ម៉ឺនដុល្លារថែមទៀត។
 
កីឡាករ ក្រុម Zhejiang ដែលត្រូវផ្អាកដោយសារការប៉ះទង្គិចគ្នា រួមមានកីឡាករប្រេស៊ីល Leonardo និងកីឡាករអន្តរជាតិចិន Yao Junsheng។ ដោយឡែកក្លិប Zhejiang ក៏ត្រូវបាន AFC ពិន័យជាប្រាក់១ម៉ឺនដុល្លារ ផងដែរ៕
 
 

Tag:
 AFC Champions League
© រក្សាសិទ្ធិដោយ thmeythmey.com