ជាតិ
បទសម្ភាសន៍
វីដេអូ
ជំនឿជ្រុលនិយម នាំគ្រោះដល់ខ្លួនឯង និងសង្គមជាតិ
17, Dec 2023 , 8:29 pm        
រូបភាព
សៀមរាប៖ រដ្ឋធម្មនុញ្ញកម្ពុជា បានចែងពីសិទ្ធិសេរីភាពក្នុងជំនឿសាសនារបស់ប្រជាពលរដ្ឋគ្រប់រូប។ យ៉ាងណា ជំនឿដែលខ្វះការពិចារណា ជ្រុលនិយម នាំឱ្យអន្តរាយដល់ខ្លួនឯង និងសង្គមជាតិ។

 
មគ្គុទ្ទេសក៍ និងជាអ្នកសិក្សាប្រវត្តិសាស្រ្តមួយរូប លោក យូ ខេមរៈ បានបង្ហាញការយល់ឃើញផ្ទាល់ខ្លួនរបស់លោក ជុំវិញជំនឿសាសនានៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ លោកយល់ថា ការលេចឡើងនូវជំនឿបារមីខ្លះ កំពុងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរ ដែលខ្លះបានជឿទាំងភាពងប់ងុល មិនប្រើបញ្ញាត្រិះរិះដិតដល់ លង់ខ្លួនក្នុងភាពបោកប្រាស់ របស់ជនមួយចំនួន កំពុងកេងចំណេញជុំវិញសកម្មភាពទាំងឡាយ។ លោកបន្ថែមថា ពុទ្ធសាសនាបានបង្រៀនឱ្យពុទ្ធបរិស័ទឱ្យជឿអ្វីមួយដោយប្រើបញ្ញា ផ្តោតលើធម៌សច្ចៈ ធាតុពិត ហើយការបេះស្លឹកឈើ បោចស្មៅ ដងទឹកស្ទឹង ទឹកបឹងថាជាថ្នាំ នោះមិនមែនជាបញ្ញាទេ៕
 
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានឌីជីថលថ្មីៗ ជាមួយលោក យូ ខេមរៈ ដូចខាងក្រោមនេះ៖ 
 

© រក្សាសិទ្ធិដោយ thmeythmey.com