ជាតិ
​​​ន​យោ​បាយ​ជាតិ​
CPP ដាក់ Logo រូបសម្តេចទាំងបីផ្លូវការ៖ សម្តេច ហេង សំរិន, សម្តេច ហ៊ុន សែន, សម្តេច ហ៊ុន ម៉ាណែត
18, Dec 2023 , 8:38 am        
រូបភាព
ដោយ: រួបរួម
ប្រធានខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា (CPP) លោក ម៉ម សារិន កាលពីថ្ងៃទី១៧ ខែធ្នូ បានសរសេរទៅកាន់ប្រធានបក្សរាជធានី-ខេត្ត និងក្រសួង ស្ថាប័នអំពីការសម្រេចប្រើប្រាស់រូបនិមិត្តសញ្ញា (Logo) ថ្មី ដែលមានរូបសម្តេចទាំងបី គឺសម្តេច ហេង សំរិន ប្រធានកិត្តិយស, សម្តេច ហ៊ុន សែន ប្រធានបក្ស និងសម្តេច ហ៊ុន ម៉ាណែត អនុប្រធានបក្ស ដែលកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រី។



បើតាមលោក ម៉ម សារិន Logo ថ្មីនេះ នឹងចាប់ប្រើប្រាស់នាអំឡុងនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃទិវាជ័យជម្នះ ៧មករា ហើយក៏នឹងត្រូវបន្តប្រើប្រាស់ទៅមុខទៀតសម្រាប់ការឃោសនាបោះឆ្នោត ទាំងសកល និងអសកល។ «សូមឯកឧត្តម លោកជំទាវ ប្រធានមេត្តាជ្រាប និងចាត់ចែងប្រើប្រាស់ឱ្យបានទាន់ពេលវេលា»។ ប្រធានខុទ្ទកាល័យបក្ស បានបញ្ជាក់យ៉ាងដូច្នេះ។

សូមបញ្ជាក់ថា កន្លងមក គណបក្សដែលកំពុងកាន់អំណាច បានប្រើប្រាស់ឡូហ្គោដែលមានរូប សម្តេច ហេង សំរិន, សម្តេច ជា ស៊ីម និងសម្តេច ហ៊ុន សែន។ ប៉ុន្តែក្រោយពេលដែលសម្តេច ជា ស៊ីម ប្រធានគណបក្សបានទទួលមរណភាពកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ គណបក្សបានសម្រេចប្រើប្រាស់ឡូហ្គោ ដែលមានរូបថ្នាក់ដឹកនាំពីររូប គឺសម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ដែលឡើងពីអនុប្រធានទៅជាប្រធានគណបក្ស ចាប់តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥៕


© រក្សាសិទ្ធិដោយ thmeythmey.com