កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal ត្រឡប់ទៅកំពូលតារាង EPL ដោយនាំមុខ Liverpool ១ពិន្ទុ
18, Dec 2023 , 10:27 am        
រូបភាព
Arsenal ឡើងឈរកំពូលតារាង Premier League ជាថ្មី ក្រោយយកឈ្នះ Brighton & Hove Albion ២-០។ Liverpool ដែលស្មើ Manchester United ០-០ នៅសប្តាហ៍ទី១៧ នៅថ្ងៃទី១៧ ខែធ្នូ ធ្លាក់មកលេខ២វិញ ដោយតាមពីក្រោយ Arsenal ១ពិន្ទុ។



១គ្រាប់របស់ Gabriel Jesus និងនាទី៥៣ និង Kai Havertz នាទី៨៧ បានជួយក្រុមកាំភ្លើងធំដណ្តើមបានចំណាត់ថ្នាក់កំពូលតារាងវិញ។ ត្រឡប់ទៅកំពូលតារាង បន្ទាប់ពី Liverpool ប្រកួតស្មើ Man Utd ០-០។
 
ហង្សក្រម រកបានត្រឹម១ពិន្ទុប៉ុណ្ណោះ បើទោះបង្ហាញទម្រង់លេងដ៏អស្ចារ្យជាមួយការវាយសម្រុកពេញមួយប្រកួតលើក្រុមភ្ញៀវបិសាចក្រហម។ យ៉ាងណាក៏ដោយ Liverpool គ្មានសំណាងរកបានគ្រាប់បាល់ឡើយ ក្រោយអ្នកចាំទី Andre Onana របស់ Man Utd ជួយសង្គ្រោះជាបន្តបន្ទាប់។
 
ឆ្លងកាត់ការប្រកួត១៧លើក Arsenal ឈរកំពូលតាងលីគកំពូលអង់គ្លេសបណ្តោះអាសន្ន ដោយរកបាន៣៩ពិន្ទុ នាំមុខក្រុមលេខ២ Liverpool  និង Aston Villa ដែលនៅលេខ៣ ចំនួន១ពិន្ទុ។ Aston Villa បង្ហាញភាពលេចធ្លោនៅរដូវកាលនេះ ដោយបន្តឈ្នះ Brentford ដោយវាយបកក្នុងលទ្ធផល ២-១។
 
ក្រុមម្ចាស់ការពារតំណែងជើងឯក​ Manchester City នៅរក្សាចំណាត់ថ្នាក់ទី៤ដដែល ដោយមាន៣៤ពិន្ទុ ក្រោយបានត្រឹមស្មើ Crystal Palace ២-២។ Tottenham Hotspur នៅលេខ៥ មាន៣៣ពិន្ទុ តាមរយៈការយកឈ្នះ Nottingham Forest ២-០។
 
Newcastle United ឡើងទៅលេខ៦ ជំនួស Man Utd វិញ ក្រោយឈ្នះ Fulham ៣-០។ សារិកាព្រៃរកបាន២៩ពិន្ទុ នាំមុខ Man Utd ១ពិន្ទុ។ Luton Town, Burnley និង Sheffield United នៅតំបន់ត្រូវកាត់ចោល៕

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com