ជាតិ
អត្ថបទពាណិជ្ជកម្ម
Aii និង AIS សាខាចោមចៅ បើកការដ្ឋានសាងសង់អគារសិក្សាបន្ថែមថ្មីទី៣ លើផ្ទៃដី៣ហិកតាក្បែរទីតាំងចាស់
18, Dec 2023 , 4:10 pm        
រូបភាព
កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ នៅសាខាចោមចៅ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំពិធីបុកគ្រឹះបើកការដ្ឋានសាងសង់អគារសិក្សាបន្ថែមថ្មីទី៣ នៅក្បែរអគារសិក្សាទី១ និងទី២ ដែលមានទីតាំងស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
 
អគារសិក្សាបន្ថែមថ្មីទី៣ នៅសាខាចោមចៅនេះត្រូវបានសាងសង់នៅលើផ្ទៃដីសរុបប្រមាណជា៣ហិកតា ដែលមានរូបរាងអគារជាអក្សរយូ (U) កម្ពស់៤ជាន់ មានបរិវេណទីធ្លាធំទូលាយបំពាក់ទៅដោយសម្ភារសិក្សា ទំនើបៗលើសពីតម្រូវការអប់រំ មានទីធ្លាហាត់កីឡា បន្ទប់ពិសោធ បន្ទប់គេហកិច្ច បន្ទប់សិល្បៈ បន្ទប់ប្រឹក្សាយោបល់ ការិយាល័យកិច្ចការសិស្ស កន្លែងកុមារលេង អាហារដ្ឋាន ហាងកាហ្វេ ស្មាតម៉ាត ហាងលក់ទំនិញ  បន្ទប់សិក្សាមានផាសុកភាព អនាម័យ និងខ្យល់បរិសុទ្ធចេញចូលគ្រប់គ្រាន់ និងមានសុវត្ថិភាពអាចបំពេញនូវតម្រូវការអប់រំដ៏កក់ក្តៅពេញលក្ខណៈដល់សិស្សានុសិស្សប្រកបដោយប្រសិទ្ធភាព និងគុណភាព។ 
 
 
មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ត្រូវបានបើកដំណើរនៅក្នុងឆ្នាំ២០១៩ ហើយមូលហតុនៃការសាងសង់ពង្រីកនូវអគារសិក្សាថ្មីបន្ថែមដ៏មានវិសាលភាពនេះ គឺដោយសារនៅសាខាចោមចៅជាតំបន់ដ៏សក្តានុពលបំផុត ដែលមានកំណើនសិស្សានុសិស្សសិក្សាកើនឡើងជាខ្លាំងនៅក្នុងឆ្នាំនេះ ស្របពេលដែលសង្គមជាតិមានស្ថេរភាព កំណើនសេដ្ឋកិច្ច ជាពិសេសគឺដើម្បីឆ្លើយតបទៅនឹងសំណូមពរដ៏ច្រើនពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស និងស្របតាមតម្រូវការទីផ្សារអប់រំជាក់ស្តែងផងដែរ ខណៈអគារសិក្សាទី១ និងទី២ បច្ចុប្បន្នបានទទួលសិស្សពេញ និងផ្អាកទទួលសិស្សានុសិស្សមួយរយៈពេល។
 
អគារសិក្សាថ្មីនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៤ ដើម្បីបំពេញឱ្យទាន់នូវតម្រូវការទទួលសិស្សានុសិស្សថ្មីដែលសិក្សាថ្នាក់ភាសាអង់គ្លេស ភាសាចិន និងភាសាថៃ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងថ្នាក់ចំណេះដឹងទូទៅខ្មែរ ចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា (អាយុ២ឆ្នាំ) ដល់ថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ 
 
គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាគ្រឹះស្ថានអប់រំមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងក្នុងរាជធានី/ខេត្ត និងក្រៅស្រុក ដែលបានចូលរួមបម្រើក្នុងវិស័យអប់រំចាប់តាំងពីឆ្នាំ២០០៥ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព វិន័យ និងសេវាកម្មល្អ ហើយបច្ចុប្បន្ននេះគ្រឹះស្ថានអប់រំទាំងពីរនេះបានក្លាយជាគ្រឹះស្ថានសិក្សាអប់រំឯកជនទី១ ដំបូងគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានទទួលសិទ្ធិក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិសាធារណៈ (IPO) ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ កន្លងមក ព្រមទាំងបាននិងកំពុងដំណើរការពង្រីកសាខានៅក្នុងរាជធានីភ្នំពេញ និងខេត្ត ដែលរួមមានសាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ទួលគោក ចាក់អង្រែ ចោមចៅ ផ្សារថ្មី ជ្រោយចង្វារ សែនសុខ ច្បារអំពៅ សៀមរាប តាកែវ និងទីតាំងសាខាជាច្រើនទៀតក្នុងពេលឆាប់ៗខាងមុខ៕
 



















(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com