កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ ម្ចាស់ការពារជើងឯក Man City ប៉ះ Copenhagen វគ្គ១៦ក្រុមចុងក្រោយ
19, Dec 2023 , 11:14 am        
រូបភាព
ម្ចាស់ការពារតំណែងជើងឯ Manchester City ត្រូវបានចាប់ឆ្នោតនៅថ្ងៃទី១៨ ខែធ្នូ ជួប Copenhagen FC វគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League ខណៈក្រុមជើងឯករង Inter Milan ប៉ះ Atletico Madrid។



ក្រុមពីលីគកំពូលដាណឺម៉ាក Copenhagen ដែលបានបញ្ចប់ចំណាត់ថ្នាក់ទីពីរពូល A ប្រសើរជាង Manchester United ដែលនៅបាតតារាង បានឈានដល់វគ្គខ្វែងលើកដំបូងចាប់តាំងពីឆ្នាំ ២០១១ មក។ ឈានដល់វគ្គ១៦ក្រុងចុងក្រោយ ក្រុមជើងឯកលីគកំពូលដាណឺម៉ាក​ Copenhagen ត្រូវប៉ះក្រុមខ្លាំង Man Utd។
 
Real Madrid ដែលឈ្នះជើងឯកក្របខណ្ឌអឺរ៉ុបច្រើនជាងគេជាកំណត់ត្រា ១៤ សម័យកាល បន្តជួប RB Leipzig ស្របពេលក្រុមរងជើងឯកឆ្នាំចាស់ Inter Milan ប៉ះ Atletico Madrid។ ក្រុមខ្លាំងបារាំង Paris St-Germain តតាំងក្រុមអេស្ប៉ាញ Real Sociedad ស្របពេលក្រុមយក្សអាល្លឺម៉ង់ Bayern Munich ប៉ះ Lazio។
 
ជើងទីមួយវគ្គ១៦ក្រុម នឹងធ្វើឡើងនៅថ្ងៃទី ១៣-១៤ ឬថ្ងៃទី២០-២១ ខែកុម្ភៈ ឆ្នាំ២០២៤ និងជើងទីពីរ នឹងធ្វើនៅថ្ងៃទី ៥-៦ ឬ ១២-១៣ ខែមីនា។
 
វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។
 
ក្រុមដែលត្រូវជួយបគ្នានៅវគ្គ១៦ក្រុម​ចុងក្រោយ Champions League៖
 
-Porto ជួប Arsenal
-Napoli ជួប Barcelona
-Paris St-Germain ជួប Real Sociedad
-Inter Milan ជួប Atletico Madrid
-PSV Eindhoven ជួប Borussia Dortmund
-Lazio ជួប Bayern Munich
-Copenhagen ជួប Manchester City
-RB Leipzig ជួប Real Madrid៕
 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com