កីឡាអន្តរជាតិ
អន្តរជាតិ
Man City រងពិន័យ១៥ម៉ឺនដុល្លារ ដោយសារឥរិយាបថ Haaland
19, Dec 2023 , 3:29 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) ពិន័យក្លិប Manchester City ជាប្រាក់ ១៥ម៉ឺនដុល្លារ បដោយសារកីឡាកររបស់ពួកគេ ជាពិសេស Erling Haaland រត់ទៅព័ទ្ធមន្ត្រីអាជ្ញាកណ្តាល អំឡុងប្រកួតស្មើ Tottenham Hotspur ៣-៣ ក្របខណ្ឌ Premier League កាលពីដើមខែធ្នូ។



កីឡាករច្រើនរូបរបស់ Man City បានឡោមព័ទ្ធ និងប្រើសម្តី ឥរិយាបថមិនសមរម លើអាជ្ញាកណ្តាលលោក Simon Hooper បន្ទាប់ពីអាជ្ញាកណ្តាលអង់គ្លេសរូបនេះ បានបញ្ឈប់ការលេងរបស់ Jack Grealish ស្របពេលជាបាល់ចំណេញ និងមានប្រៀបក្នុងការរកគ្រាប់បាល់ដើម្បីតាមឈ្នះ។ ពេលនោះ ខ្សែការពារ Spurs បានបង្កកំហុសលើ Haaland បន្តែខ្សែប្រយុទ្ធកំពុងឡើងជើងរូបនេះ នៅតែអាចបញ្ជូនបាល់យ៉ាងល្អទៅ Grealish។
 
ជុំវិញករណីនេះ FA បានដាក់ពិន័យ Man City រួចមកហើយ ដោយឡែកបន្ថែមលើសនេះ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អង់គ្លេស បានពិន័យជាប្រាក់សម្រាប់ក្លិបម្ចាស់ការពារជើងឯក Premier League មួយនេះ ១៥ម៉ឺនដុល្លារទៀត។ ការដាក់ពិន័យនេះ FA ចោទ Man City ថាមិនអាចមើលការខុសត្រូវកីឡាករខ្លួនឱ្យបានល្អ។
 
ក្លិបមេឃខៀវ ក៏បានសារភាពថាខ្លួនបរាជ័យក្នុងការដឹកនាំកីឡាករឱ្យមានអាកប្បកិរិយាត្រឹមត្រូវក្នុងអំឡុងការប្រកួតនោះ។ គណៈកម្មការនិយតកម្មឯករាជ្យបានដាក់ទណ្ឌកម្មនេះបន្ទាប់ពីសវនាការ" ។
 
ចាប់តាំងពីស្មើ Spurs មក ចំណោម៤ប្រកួតចុងក្រោយរបស់ Man City រកបានជ័យជម្នះតែមួយលើកប៉ុណ្ណោះ ក្រៅពីនោះស្មើ២ និងចាញ់១។ ១៧ប្រកួតរដូវកាលនេះ ម្ចាស់ការពារជើងឯង រកបាន៣៤ពិន្ទុ ឈរលេខ៤បណ្តោះអាសន្ន តាមពីក្រោយក្រុមកំពូលតារាង Arsenal ៥ពិន្ទុ៕

Tag:
 FA
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com