កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមយុវជន WIG NAGA របស់ឡាវឈ្នះជើងឯក TAR និងតំណាងក្រុមអាស៊ី ទៅផ្តាច់ព្រ័ត្រនៅអេស្ប៉ាញ
20, Dec 2023 , 5:29 pm        
រូបភាព
លោកស្រី ចាន់សុខ នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ(ខាងឆ្វេង)។ រូបពីស្នងការនគរបាលខេត្តកណ្ដាល
លោកស្រី ចាន់សុខ នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ(ខាងឆ្វេង)។ រូបពីស្នងការនគរបាលខេត្តកណ្ដាល
ក្រុមកីឡាបាល់ទាត់យុវជន W.I.G NAGA អាយុក្រោម១០ឆ្នាំ (U-10) របស់ឡាវ បង្កើតប្រវត្តិសាស្ត្រឈ្នះជើងឯកវគ្គជម្រុះ TAR តំបន់អាស៊ី នៅប្រទេសថៃ និងក្លាយជាក្រុមតំណាងឱ្យអាស៊ីតែមួយគត់ ទៅចូលរួមវគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ ឆ្នាំ ២០២៤។



U-10 W.I.G NAGA ​បាន​ធ្វើឱ្យមានការភ្ញាក់ផ្អើល​ក្នុង​ការ​ប្រកួត​ជម្រុះតំបន់អាស៊ីកម្មវិធី TAR ដែលរៀបចំនៅក្រុង​បាងកក ​ពី​ថ្ងៃ​ទី១៥ ដល់ ១៧ ខែ​ធ្នូ ឆ្នាំ២០២៣ ដោយវគ្គជម្រុះនេះ មានក្រុមចូលរួមចំនួន ៥៦ក្រុម មកពី៨ប្រទេស រួមមានម្ចាស់ផ្ទះថៃ ជប៉ុន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី ឡាវ និងតៃវ៉ាន់។ ចំណោម៥៦ក្រុម ត្រូវចែកជា៨ពូល ក្នុងមួយពូលមាន៧ក្រុម ក្នុងនោះ W.I.G NAGA ស្ថិតក្នុងពូល C ដែលមាន៥ក្រុមមកពីថៃ និង១ក្រុមមកពីចិន។
 
៦ប្រកួតនៅវគ្គចែកពូល W.I.G NAGA ឈ្នះ៥លើក និងស្មើ១ ឈរកំពូលតារាងពូល C។ បន្ទាប់ពីឆ្លងទៅវគ្គចាញ់ធ្លាក់ដែលសល់៣២ក្រុម ក្រុមយុវជនឡាវមួយនេះ ឈ្នះជាបន្តបន្ទាប់ រហូតឈានដល់វគ្គផ្តាច់ព្រ័ត្រជាមួយក្រុមឥណ្ឌូណេស៊ី Bandung Legend FC។
  

ឈ្នះ Bandung Legend FC ៤-១ នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីលើកពាន TAR  នៃវគ្គជម្រុះតំបន់អាស៊ី ក្រុម U-10 W.I.G NAGA ទទួលបានកៅអីលើកដំបូងក្នុងប្រវត្តិសាស្ត្រទៅវគ្គផ្តាច់ព្រ័ត្រកម្មវិធី TAR ដែលធ្វើឡើងនៅប្រទេសអេស្ប៉ាញ ខែមេសា ឆ្នាំ ២០២៤ ក្នុងនាមជាក្លិបតំណាងពីតំបន់អាស៊ី។ W.I.G NAGA នឹងត្រូវប៉ះក្រុមខ្លាំងនៅអឺរ៉ុបនាព្រឹត្តិការណ៍នោះ។
 
ក្លិប W.I.G NAGA ទទួលបានការសាទរយ៉ាងខ្លាំងពីអ្នកស្រឡាញ់ និងគាំទ្រវិស័យបាល់ទាត់នៅប្រទេសឡាវ តាមរយៈការក្លាយជាក្រុមយុវជនអាយុក្រោម១០ តែមួយគត់ពីតំបន់អាស៊ី។
 
ក្លិប W.I.G NAGA ដែលមានលោក Viengxay Vilaikoun ជាប្រធានក្រុមហ៊ុនដ៏ល្បីរបស់ឡាវ Wilaikul International Group ជាប្រធាន មានកីឡាករថ្នាលជិត១០០នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនីមានទេពកោសល្យចំនួន៣០នាក់ ដោយ U-10 ១៥នាក់ និង U-12 ១៥នាក់។
 
ទាំងកីឡាករ និងបូករួមទាំងគ្រូបង្វឹក១០រូបផ្សេងទៀត ត្រូវបានក្លិប W.I.G NAGA រ៉ាប់រងការចំណាយ លើការស្នាក់នៅ ហូបចុក និងហ្វឹកហាត់ ក្នុងគោលដៅអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ឡាវ៕
 

Tag:
 TAR
© រក្សាសិទ្ធិដោយ thmeythmey.com