ជាតិ
ពន្យល់ពាក្យ
«ជនកសមាជិក» មានន័យថា សមាជិកស្ថាបនិក
26, Jan 2024 , 7:29 am        
រូបភាព
«ជន​កសមាជិក» សូរអានៈ [ជៈ-នៈ-កៈ-សៈ-ម៉ា-ជិក] មានន័យថា សមាជិក​ស្ថាបនិក។ នេះបើតាមការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ​២០២២​របស់ក្រុម​ប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ​សភាកម្ពុជា។

 
«ជនក» សូរអានៈ [ជៈ-នៈ-កៈ] ឬ [ជៈ-នក់] (សំ.បា.) សំដៅ​ដល់ បុរសអ្នកបង្កើតកូន (បិតា) ; ច្រើនប្រើជារាជសព្ទ :  ព្រះជនក, សម្ដេចព្រះជនក។ ន័យមួយទៀត គឺ​ ឈ្មោះរឿងជាតកមួយក្នុងមហាជាតកទាំង១០។    
 
«សមាជិក» គឺ​អ្នកដែលមានអំណាចត្រូវចូលកាន់ទីប្រជុំបាន; អ្នកចូលរួបរួមក្នុងអង្គការនយោបាយ, ក្នុងសមាគម, ក្នុងគ្រួសារ :  សមាជិកនៃសភាទាំងពីរ, សមាជិករាជរដ្ឋាភិបាល, សមាជិកសមាគម, សមាជិកគ្រួសារ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com