សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ម៉ាឡេស៊ី​ ទទួលបាន​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍
24, Dec 2023 , 5:00 pm        
រូបភាព
មនុស្សដើរមុខអគារភ្លោះ Petronas នៅទីក្រុងគួឡាឡាំពួ ។ រូបភាព ៖ Xinhua
មនុស្សដើរមុខអគារភ្លោះ Petronas នៅទីក្រុងគួឡាឡាំពួ ។ រូបភាព ៖ Xinhua
គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ម៉ាឡេស៊ីបានស្វាគមន៍ភ្ញៀវអន្តរជាតិប្រមាណ ២៦លាននាក់ដែលជាចំនួនខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ខណៈថៃជាប់ចំណាត់ថ្នាក់ទី២ ដែលមានប្រហែល២៣,៣លាននាក់។

យោងតាមស្ថិតិចុងក្រោយរបស់នាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ១១ខែឆ្នាំនេះ ភ្ញៀវទេសចរអន្តរជាតិចំនួន ២៦លាននាក់។ តួលេខនេះបានធ្វើឲ្យម៉ាឡេស៊ីក្លាយប្រទេសដែលស្វាគមន៍ភ្ញៀវអន្តរជាតិច្រើនជាងគេនៅអាស៊ីអាគ្នេយ៍។ 
 
​ថៃ​ជាប់​ចំណាត់​ថ្នាក់​លេខ​២​ មាន​ភ្ញៀវ​ទេសចរ​២៣,៤​លាន​នាក់ ​តាម​ពី​ក្រោយ​ដោយ​សិង្ហបុរី​មាន​ជាង​១១,៣​លាន​នាក់។ វៀតណាមជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងបញ្ជីដែលមានអ្នកទស្សនា ១១,២ លានដង។
 
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី លោក Tiong King Sing រំពឹងថា ចំនួនអ្នកទេសចរនឹងបន្តកើនឡើង ក្រោយពីប្រទេសនេះបានអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីចិន និងឥណ្ឌា ចាប់ពីថ្ងៃទី១ ខែធ្នូ។
 
បើតាមសារព័ត៌មាន The Star ក្នុងចំណោមភ្ញៀវអន្តរជាតិចំនួន ២៦លាននាក់ដែលទៅកាន់ម៉ាឡេស៊ី ភ្ញៀវទេសចរសិង្ហបុរីមានចំនួនច្រើនជាងគេដែលមានចំនួនជាង ១២,៦លាននាក់។ បន្ទាប់​មក​មាន​ឥណ្ឌូណេស៊ី​ ​៣,១​លាន​នាក់ ថៃ​ ​២​លាន​នាក់ ចិន​ ​១,៤​លាន​នាក់ ប្រ៊ុយណេ​ ​៩០​ម៉ឺន​នាក់ និង​ឥណ្ឌា​មាន ​៧៨ម៉ឺននាក់។
 
ក្នុងឆ្នាំ២០១៩ ប្រទេសម៉ាឡេស៊ីបានស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន២៦,១លាននាក់ មុនពេលធ្លាក់ចុះ ៨៣,៤ភាគរយមកនៅត្រឹម៤,៣៣លាននាក់ក្នុងឆ្នាំ២០២០ នៅពេលដែលជំងឺកូវីដបានផ្ទុះឡើង។ នៅឆ្នាំ២០២១ ប្រទេសនេះនឹងស្វាគមន៍ភ្ញៀវទេសចរត្រឹម១៣ម៉ឺននាក់ប៉ុណ្ណោះ និងបានកើនឡើងវិញដល់ ១០,១លាននៅឆ្នាំ២០២២៕ 

Tag:
 ទេសចរណ៍
  ម៉ាឡេស៊ី
 ​ ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com