កីឡាជាតិ
ជាតិ
ទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង នឹងត្រូវប្រជែងពានរង្វាន់សម្តេច ស ខេង លើកទី១០
29, Dec 2023 , 3:41 pm        
រូបភាព
បាត់ដំបង៖ ការចាប់ឆ្នោត ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេច ស ខេង លើកទី១០ នៅស្ទឹងសង្កែ ក្រុងបាត់ដំបង ចាប់ពីថ្ងៃទីថ្ងៃទី២៩-៣០ ខែធ្នូ ឆ្នាំ២០២៣។



ការប្រកួតនេះ មានការចូលរួមពីបណ្ដា ១៨ ខេត្ត និងសមាគមកីឡាទូក ដោយសរុបមានប្រតិភូកីឡាទាំងអស់ ៣៦០នាក់ ក្នុងនោះកីឡាករ ២២៨នាក់, កីឡាការិនី ៦៩នាក់, គ្រូបង្វឹក ៣៥នាក់ និងប្រតិភូដឹកនាំ ២៩នាក់។
 
វិញ្ញាសាប្រកួតទូកខ្នាតអន្ដរជាតិ៖

១-វិញ្ញាសា ៨០០ម៉ែត្រ ចំណុះ ១២នាក់ (បុរស)
២-វិញ្ញាសា ៥០០ម៉ែត្រ ចំណុះ ១២នាក់ (បុរស)
៣-វិញ្ញាសា ២៥០ ម៉ែត្រចំណុះ ១២នាក់ (បុរស, នារី និងចម្រុះ)

វិញ្ញាសាទូកផ្កាចារខ្នាតអន្ដរជាតិ៖

១-វិញ្ញាសា ៥០០ម៉ែត្រ ចំណុះ ៥នាក់ (បុរស, នារី)
២-វិញ្ញាសា ២៥០ម៉ែត្រ ចំណុះ ៥នាក់ (បុរស, នារី)
 
វិញ្ញាសាទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង៖

១-វិញ្ញាសាទូកកានូ ៥០០ម៉ែត្រ C1 (បុរស, នារី)
២-វិញ្ញាសាទូកកាយ៉ាក់ ៥០០ម៉ែត្រ K1 (បុរស, នារី)
៣-វិញ្ញាសាទូករ៉ូអ៊ី ១០០០ម៉ែត្រ 1X (បុរស, នារី)។
ការប្រកួតថ្នាក់ជាតិនេះ នឹងធ្វើនៅថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៣៕

















© រក្សាសិទ្ធិដោយ thmeythmey.com