កីឡាអន្តរជាតិ
អន្តរជាតិ
បាល់ទាត់ នៅតែជាប់ជាកីឡាប្រជាប្រិយបំផុតលើលោក ខណៈបាល់ទះលេខ៥
31, Dec 2023 , 9:59 pm        
រូបភាព
កីឡាបាល់ទាត់ នៅតែរក្សាបានប្រជាប្រិយភាពខ្លាំងជាងគេបំផុត ចំណោមកីឡាល្បីៗលើលោក គិតត្រឹមឆ្នាំ២០២៣នេះ។ កីឡាគ្រិកឃីត ឡើងទៅឈរចំណាត់ថ្នាក់លេខ២ តាមពីក្រោយដោយកីឡាបាល់ទាត់បែបអាម៉េរិក ក្នុងនាមកីឡាមានប្រជាប្រិយបំផុត។

ប្រជាប្រិយភាព​នៃ​វិស័យ​កីឡានីមួយៗ​នៅ​ជុំវិញ​ពិភពលោក​ ​កាន់តែរីកចម្រើន​ខ្លាំងឡើង ​ដោយសារតែ​ការកើនឡើង​នៃ​ការផ្សព្វផ្សាយ​ តាមបណ្តាញសង្គម និងនៅលើ​កញ្ចក់​ទូរទស្សន៍​។ កើនប្រជាប្រិយ ដោយសារអ្នកទស្សនា​ និង​គាំទ្រ​វិស័យ​កីឡា​ផ្សេងៗ​ដែល​ពួកគេ​ស្រលាញ់​ចូលចិត្ត ក៏បាន​យក​ប្រភេត​កីឡា​នោះ​លេង​ជាប្រចាំ​ដើម្បី​សុខភាព និងកម្សាន្ត​។​
 
​សារព័ត៌មានឌីជីថល​ថ្មីៗ នឹង​បង្ហាញ​លោកអ្នក​អំពី​ប្រភេទ​កីឡា​ដែលមាន​ចំនួន​អ្នក​ចូលចិត្ត​លេង​ច្រើនជាងគេ​បំផុត​ទាំង​៥​នៅ​ជុំវិញ​ពិភពលោក​។​ យ៉ាង​ណា យើងមិនអាចកំណត់​ឲ្យ​បានច្បាស់លាស់​អំពី​ការចូលរួម​លេង​កីឡា​ផ្សេងៗ​នៅ​ជុំវិញ​ពិភពលោក​ ក្នុងចំនួនជាក់លាក់បានឡើយ។ 
 
១-​កីឡាបាល់ទាត់ 

​នៅក្នុង​ការធ្វើជំរឿន​ជា​សកល​ចុងក្រោយ​បំផុត​ដែល​ធ្វើឡើង​ដោយ​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក (FIFA) ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​មាន​អ្នកលេង​កីឡា​នេះ​ស្ទើ​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​។ ក្នុងនោះមានអ្នកគាំទ្រប្រមាណ៣,៥ពាន់លាននាក់ ​​កីឡាករ ២៥០ លាន​នាក់ រួម​ជាមួយនឹង​អាជ្ញាកណ្តាល​ជាង ៥ លាន​នាក់​ផ្សេងទៀត​បាន​លេង​ជា​លក្ខណ​ផ្លូវការ​។​

២-​កីឡា​គ្រី​កឃី​ត (Cricket)

​អ្នក​ចូលចិត្ត​លេង​កីឡា​នេះ​ភាគច្រើន​មកពី​អូស្ត្រាលី ឥណ្ឌា អាហ្វហ្កានីស្ថាន ប៉ា​គី​ស្ថាន អាហ្វ្រិក​ខាងត្បូង នេប៉ាល់ បង់ក្លាដែស និង​ចក្រភព​អង់គ្លេស។ សព្វថ្ងៃ ​កីឡា​គ្រី​កឃី​ត​ក៏​កំពុង​កើនឡើង​នៅក្នុង​ប្រទេស​ដទៃទៀត​នៅ​ទូទាំង​ពិភពលោក​រហូតដល់ ១២៥​ប្រទេស​ ក្នុងនោះក៏មានកម្ពុជាផងដែរ​។​
 
៣-​កីឡា​បាល់ទាត់បែបអាម៉េរិក (NFL)
 
កីឡានេះ មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅអាម៉េរិក​ ដោយសព្វថ្ងៃមានអ្នកទស្សនា និងអ្នកគាំទ្រជាង៤០០លាននាក់។ កីឡា​បាល់ទាត់បែបអាម៉េរិកនេះ ក៏ទាញចំណូលរាប់ពាន់លានដុល្លារផងដែរក្នុងមួយឆ្នាំៗ។
 
៣-​កីឡា​ហុក​គីលើទឹកកក (Ice Hockey)
 
​កីឡា​ដែល​ប្រើ​ត្រូវការប្រើបច្ចេកទេសខ្ពស់ ​មាន​អ្នក​និយម​ចូលចិត្តច្រើន​នៅ​ក្នុងប្រទេស​កាណាដា និងអាម៉េរិក និងក្នុងប្រទេស ១០០ទៀត នៅជុំវិញ​ពិភពលោក​។​
 
៤-​កីឡា​ប៊េ​សប​ល (Baseball)
 
​ប៊េ​សប​ល ជា​ប្រភេទ​កីឡា​ដែលមាន​ប្រជាប្រិយភាព​បំផុត​នៅ​ជប៉ុន និងអាម៉េរិក ​និង​ប្រទេស​ដទៃទៀត​។ ​សព្វថ្ងៃនេះ កីឡា​ប៊េ​សប​លកាន់តែលេចធ្លោខ្លាំង​នៅជប៉ុន​។​
 
៥- កីឡាបាល់ទះ (Volleyball)

​កីឡា​ដែលមាន​ប្រភពដើម​ពី​អា​ម៉េរិកមួយនេះ ​ត្រូវបាន​គេ​មើលឃើញថា​មាន​អ្នក​ចូលចិត្ត​លេង​ចំនួន ៩៩៨ លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​។ ហើយ​កីឡា​នេះ​ត្រូវបាន​ចុះបញ្ជី​ផ្លូវការ​ជា​សហព័ន្ធ​នៅ​ទូទាំង​ពិភពលោក​ជាង​២២០ប្រទេសផងដែរ៕​
 

Tag:
 បាល់ទាត់
  បាល់ទះ
© រក្សាសិទ្ធិដោយ thmeythmey.com