អន្តរជាតិ
ក្លិបកីឡា​ថ្លៃ​ជាងគេ​​ឆ្នាំ២០២៣៖ Dallas Cowboys ឈរ​លេខ​១តម្លៃ៩ពាន់លានដុល្លារ ខណៈ Real និង Man Utd ខ្ទាតពី Top10
01, Jan 2024 , 11:11 am        
រូបភាព
ទស្សនា​វ​ដ្តី​ដ៏​ល្បីឈ្មោះ​របស់​អាមេរិក Forbes  បានបង្ហាញ​បញ្ជី​ចំណាត់ថ្នាក់​ក្លិប​កីឡា​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេបំផុត​លើ​លោក​ (The World’s Most Valuable Sports Teams) សម្រាប់​ឆ្នាំ​២០២៣។ Dallas Cowboys ក្លិប​កីឡាបាល់ទាត់​បែប​អាម៉េរិកនៃ​ក្របខណ្ឌ NFL នៅតែ​រក្សា​តំណែង​ចំណាត់ថ្នាក់​លេខ​១​ដដែល ស្របពេល​ក្លិប​កីឡាបាល់ទាត់ Real Madrid និង Manchester United លែងស្ថិតនៅ Top 10។



Dallas Cowboys អាច​រក្សា​តំណែង​នេះ​រយៈពេល​៨​ឆ្នាំ​ជាប់​គ្នា​ក្នុង​បញ្ជី The World Most Valuable Sports Teams ពោលគឺ​ចាប់ពី​ឆ្នាំ​២០១៦​មក ដោយសព្វថ្ងៃក្លិបបាល់ទាត់បែបអាម៉េរិកនេះ មាន​តម្លៃ​ពី ៩​ពាន់​លាន​ដុល្លារ​។ ក្លិបបាល់ទាត់​បិសាច​ក្រហម ដែល​ធ្លាប់​ឈរ​ចំណាត់ថ្នាក់​លេខ​១​ចំនួន​៣​លើក ស្ថិតនៅចំណាត់ថ្នាក់ទី១៣ បន្ទាប់ពី​ពួកគេ​មិនដែលឈ្នះពាន់ធំៗសោះរយៈពេល១០ឆ្នាំចុងក្រោយ​។ យ៉ាងណាក៏ដោយ Man Utd កើនតម្លៃដល់៦ពាន់លានដុល្លារនៅឆ្នាំ២០២៣នេះ​។​
 
Real Madrid ស្ថិតនៅចំណាត់ថ្នាក់ទី១១ពិភពលោក ដែលមានតម្លៃ ៦,០៧ពាន់លានដុល្លារ ខណៈ Barcelona ខ្ទាតទៅលេខ១៨ ក្នុងតម្លៃ ៥,៥០៨ ពាន់លានដុល្លារ។ 
 
New York Yankees ក្លិប​កីឡា​បេ​ស្ប​ល​ដែលមាន​មូលដ្ឋាន​ក្នុង New York ស​រដ្ឋ​អាម៉េរិក ជាប់​លេខ​២​ ​ដែលមានតម្លៃ​ ៧,១ ពាន់លានដុល្លារ​ ស្របពេល Golden State Warriors ក្លិបកីឡាបាល់បោះនៃលីគកំពូល NBA នៅលេខ៣ មានតម្លៃ ៧ ពាន់លានដុល្លារ។​
 
នៅឆ្នាំ ២០២៣ ​នេះ ក្នុងចំណោម​ក្លិប​កីឡា​ថ្លៃ​បំផុត​ទាំង​១០ ដែល Forbes បានចេញ​ផ្សាយ​នោះ ក្លិប​បាល់ទាត់​បែប​អាម៉េរិក (American Football) នៃ​ក្របខណ្ឌ NFL មាន​ចំនួន​ច្រើនលើសលុប​រហូតដល់ទៅ​៧។
 
​ខាងក្រោម​នេះ ជា​បញ្ជី​ឈ្មោះ​ក្លិបកីឡា ដែលមានថ្លៃ​ជាងលើលោកប្រចាំ ​ឆ្នាំ២០២៣៖
 
១. Dallas Cowboys លីគបាល់ទាត់បែបអាម៉េរិក តម្លៃ ៩ ពាន់​លាន​ដុល្លារ​
២. New York Yankees ក្លិបកីឡាបេស្បល តម្លៃ ៧,១ ពាន់​លាន​ដុល្លារ​
៣. Golden State Warriors លីគបាល់បោះ NBA តម្លៃ ៧ ពាន់​លាន​ដុល្លារ​
៣. New England Patriots លីគបាល់ទាត់បែបអាម៉េរិក តម្លៃ ៧ ពាន់​លាន​ដុល្លារ​
៥. Los Angeles Rams លីគបាល់ទាត់បែបអាម៉េរិក តម្លៃ ៦,៩ ពាន់​លាន​ដុល្លារ​
៦.  New York Giants លីគបាល់ទាត់បែបអាម៉េរិក តម្លៃ ៦,៨ ពាន់​លាន​ដុល្លារ​
៧. Chicago Bears លីគបាល់ទាត់បែបអាម៉េរិក តម្លៃ ៦,៣ ពាន់​លាន​ដុល្លារ​
៨. Las Vegas Raiders លីគបាល់ទាត់បែបអាម៉េរិក តម្លៃ ៦,២ ពាន់​លាន​ដុល្លារ​
៩. New York Knicks លីគបាល់បោះ NBA តម្លៃ ៦,១ ពាន់​លាន​ដុល្លារ​
៩. New York Jets លីគបាល់ទាត់បែបអាម៉េរិក ៦,១ ពាន់​លាន​ដុល្លារ​៕

Tag:
 The World’s Most Valuable Sports Teams 2023
© រក្សាសិទ្ធិដោយ thmeythmey.com