ជាតិ
ជាង​១,៤លាន​ដុល្លារ នឹង​ប្រើ​ប្រាស់​លើ​ការងារ​ផ្សព្វផ្សាយ​របស់ ទទក, វិទ្យុជាតិ និង AKP ក្នុង​ឆ្នាំ២០២៤
05, Jan 2024 , 2:00 pm        
រូបភាព
ដោយ: រួបរួម
ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួងព័ត៌មាន​ រួមមាន ទូរទស្សន៍ជាតិ​កម្ពុជា (ទទក), វិទ្យុជាតិ​កម្ពុជា និង​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) មានគម្រោង​ចំណាយ​ថវិកា​សរុប​៥ ៨៤៩,៧លាន​រៀល (ជាង១,៤លាន​ដុល្លារអាម៉េរិក) សម្រាប់ឆ្នាំ២០២៤។ នេះ​បើតាមរបាយការណ៍ថវិកា​សង្ខេប​ឆ្នាំ២០២៤ (Budget in Brief, Fiscal Year 2024) ផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ។

 
សម្រាប់​ឆ្នាំ​២០២៤នេះ គម្រោង​ចំណាយ​ថវិកា​ក្រសួងព័ត៌មាន មាន​ចំនួន ៩០ ៨០៨​លានរៀល (ជាង​២២,១៥លាន​ដុល្លារអាម៉េរិក) សម្រាប់​ការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​វិស័យព័ត៌មាន ដែល​ក្នុងនោះ​មាន​អនុកម្ម​វិធី​ចំនួន​៦។ ការងារផ្សព្វផ្សាយរបស់ទូរទស្សន៍ជាតិ (ទទក) មានកញ្ចប់​ថវិកា ៣ ៩៥៥,​៨លាន​រៀល, វិទ្យុជាតិកម្ពុជា មាន ៩៩៩,៦លាន​រៀល និង​ទីភ្នាក់ងារព័ត៌មានកម្ពុជា AKP មាន ៨៩៤,៣លាន​រៀល។
 
ក្រៅពី​គម្រោង​ថវិកា​លើប្រព័ន្ធ​ផ្សព្វផ្សាយទាំង​៣​របស់រដ្ឋ គម្រោ​ងចំណាយ​ច្រើន​បំផុត​របស់​ក្រសួងព័ត៌មាន គឺ​ផ្តោតលើរដ្ឋបាល​ទូទៅ ដែលមាន​កញ្ចប់​ថវិកា ៥៥ ២៩០,៧លាន​រៀល, សេវាគាំទ្រលើកកម្ពស់​វិស័យ​ព័ត៌មាន​របស់​មន្ទីរជំនាញរាជធានី-ខេត្ត ដែលមាន​ ២៨ ៨៨៥លាន​រៀល រីឯកិច្ចការព័ត៌មាន និង​សោតទស្សន៍ មាន ៧៨២,៦លាន​រៀល៕ 
 

Tag:
 ថវិកាជាតិ
  ព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com