ជាតិ
គម្រោងចំណាយឆ្នាំ២០២៤សម្រាប់ក្រសួងធម្មការ មានជាង១៨លាន​ដុល្លារអាម៉េរិក
05, Jan 2024 , 3:39 pm        
រូបភាព
ដោយ: រួបរួម
របាយការណ៍ថវិកា​សង្ខេប​ឆ្នាំ២០២៤ (Budget in Brief, Fiscal Year 2024) ផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ បង្ហាញថា គម្រោង​ចំណាយ​ថវិកា​ក្រសួងធម្មការ និង​សាសនា តាម​កម្ម​វិធី-អនុកម្មវិធី មានចំនួន​ ៧៤ ២៧៨លាន​រៀល (ជាង​១៨លាន​ដុល្លារអាម៉េរិក)។

 
គម្រោង​ថវិកាដែល​រដ្ឋប្រើប្រាស់សម្រាប់ក្រសួងធម្មការ គឺ​ផ្តោតលើ​កម្មវិធីសុខដុមនីយកម្ម​សាសនានៅកម្ពុជា ដោយមាន​អនុកម្មវិធី​ចំនួន​៤។ សេវាគាំទ្រ​ទូទៅ​រាជធានី-ខេត្ត នឹង​ប្រើ​ប្រាស់ថវិកាចំនួន៤២ ៣៥៨លាន​រៀល។
 
កញ្ចប់​ថវិកា​ចំនួន ២៤ ៤១៣លាន​រៀល នឹង​ប្រើប្រាស់សម្រាប់​កិច្ច​ការ​រដ្ឋបាលទូទៅ ខណៈ ៥ ៤៤១,៥លាន​រៀល ជាកញ្ចប់​ថវិកា​សម្រាប់​ការ​អប់រំ​វិស័យ​ពុទ្ធិក​សិក្សា ខណៈ​អនុកម្ម​វិធី អំពីការ​ផ្សព្វផ្សាយ​ព្រះពុទ្ធសាសនា និង​រក្សាសុខដុម​នីយកម្ម​ខាងជំនឿសាសនា មាន​គម្រោងថវិកា​ចំនួន ២ ០៦៥,​៥លាន​រៀល៕
 

Tag:
 ថវិកាជាតិ
  ធម្មការ
© រក្សាសិទ្ធិដោយ thmeythmey.com