ជាតិ
គម្រោង​ចំណាយ​ថវិកាជាតិ​សម្រាប់​គ.ជ.ប. ក្នុងឆ្នាំ២០២៤ មាន ជាង៣៣លាន​ដុល្លារ
05, Jan 2024 , 7:39 pm        
រូបភាព
ដោយ: រួបរួម
គម្រោងចំណាយ​ថវិកាគណៈកម្មការជាតិ​រៀបចំការ​បោះឆ្នោត (គ.ជ.ប.) នៅ​ឆ្នាំ២០២៤នេះ មានចំនួន ១៣៥ ៧៨៥លាន​រៀល (ជាង៣៣លាន​ដុល្លារអាម៉េរិក)។ នេះ​បើតាមរបាយការណ៍ថវិកា​សង្ខេប​ឆ្នាំ២០២៤ (Budget in Brief, Fiscal Year 2024) ផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ។

 
គម្រោង​ចំណាយ គ.ជ.ប. នៅ​ឆ្នាំ២០២៤ នេះ ផ្តោត​លើ​កម្ពុជា​ចំនួន​២ គឺ​សេវាគាំទ្រទូទៅ និង កិច្ច​ដំណើរ​ការ​រៀបចំ​ការបោះឆ្នោត។ សម្រាប់​សេវាគាំទ្រទូទៅ មាន​កញ្ចប់​ថវិកា ៤០ ៨៣៣លាន​រៀល ដែល​នឹងប្រើប្រាស់​ក្នុងការ​លើកកម្ពស់​ប្រសិទ្ធភាពការ​ផ្តល់​សេវាគាំទ្រទូទៅ។
 
សម្រាប់​កិច្ច​ដំណើរ​ការរៀបចំការ​បោះឆ្នោត ពោល​គឺ​ការ​បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី​៥ ឆ្នាំ​២០២៤ មាន​កញ្ចប់​ថវិកាចំនួន ៩៤ ៩៥២លាន​រៀល ដោយ ៤៩ ១៣៤លាន​រៀល លើ​ការពង្រឹង​ប្រសិទ្ធភាព​នៃ​កិច្ច​ដំណើរការ​ចុះឈ្មោះបោះឆ្នោត និង ៤៥ ៨១៨​លាន​រៀល លើ​ការពង្រឹងប្រសិទ្ធភាព​នៃកិច្ច​ដំណើរ​ការ​បោះឆ្នោត៕
 

Tag:
 ថវិកាជាតិ
  បោះឆ្នោត
  ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com