ជាតិ
វីដេអូ
ពលរដ្ឋ​ភាគច្រើន មក​ថ្វាយភ្លេងដល់​​«ព្រះ​អង្គ​ដង​កើ» ​​ដើម្បី​សុំពរជ័យ និង​លា​បំណន់​
15, Jan 2024 , 7:59 am        
រូបភាព
ភ្នំពេញ៖ នៅ​រៀងរាល់​ថ្ងៃ​សីល គេ​តែង​ឃើញ​មាន​រោង​ភ្លេង​ពិណពាទ្យ នៅ​មុខ​ព្រះ​អង្គ​ដង​កើ។ វង់​ភ្លេង​ពិណពាទ្យនេះ មាន​តែ​ថ្ងៃសីលទេ ហើយ​​ពលរដ្ឋ​ដែល​​មក​បន់ស្រន់ និង​លា​បំណន់​ តែង​តែ​ថ្វាយ​ភ្លេង​ពិណពាទ្យ​ដល់​ព្រះអង្គដងកើ។

លោក កែវ សុនន្ទកវី តន្រ្តីករ និង​គ្រូភ្លេង​បុរាណ​ខ្មែរ​ បាន​ឱ្យ​ដឹងថា ការ​ថ្វាយ​ភ្លេង និង​ជំនឿ​នៅ​ព្រះ​អង្គ​ដងកើ មាន​តាំង​ពី​យូរណាស់​មក​ហើយ។​ បើតាម​លោក​គ្រូ​ភ្លេងបុរាណ​ខ្មែររូបនេះ ពលរដ្ឋ​ភាគច្រើន តែង​ថ្វាយ​ភ្លេង ដើម្បី​សុំ​សេចក្ដី​សុខ និងលាបំណន់។ 
 
ចំពោះចំនួន​បទ​ភ្លេងដែល​​ថ្វាយ​ អាស្រ័យលើ​បុគ្គ​ល​រៀងៗខ្លួន ដោយ​អ្នក​ខ្លះ​ថ្វាយ​ ៣បទ ៧បទ ៩បទ ១២បទ ឬ​ច្រើន​ជាង​នេះ។ ​ភ្លេង​ពិណពាទ្យនៅ​មុខ​ព្រះ​អង្គ​ដង​កើ មាន​តម្លៃ ៤ពាន់​រៀល​ក្នុង​មួយបទ។ រៀងរាល់​ថ្ងៃ​សីល វង់​ភ្លេង​ពិណពាទ្យ​របស់​លោកគ្រូ សុនន្ទកវី លេង​ចាប់ពី​ម៉ោង៤៖៤៥នាទី​ព្រឹក​​ ដល់​ម៉ោង៩​យប់។ 
 
សូម​អញ្ជើញ​ទស្សនា​វីដេអូខាង​ក្រោម​ដូចតទៅ៖ 

 

Tag:
 ភ្លេង​ពិណ​ពាទ្យ
  ព្រះ​អង្គ​ដង​កើ​
© រក្សាសិទ្ធិដោយ thmeythmey.com