ជាតិ
សេដ្ឋកិច្ច
អ្នកស្រី ជាវ ពឺន រើសយកការទូទាត់ជា«ប្រាក់រៀល» នៅក្នុងអាជីវកម្ម
16, Jan 2024 , 9:09 am        
រូបភាព
អ្នកស្រី ជាវ ពឺន អាជីវកម្មលក់សាច់មាន់ ទា និងគ្រឿងសមុទ្រ នៅផ្សារធំថ្មី រាជធានីភ្នំពេញ។
អ្នកស្រី ជាវ ពឺន អាជីវកម្មលក់សាច់មាន់ ទា និងគ្រឿងសមុទ្រ នៅផ្សារធំថ្មី រាជធានីភ្នំពេញ។
ការប្រីប្រាស់ប្រាក់រៀល មិនត្រឹមងាយស្រួលក្នុងការទូទាត់លើថ្លៃទំនិញ និងសេវាកម្មនានាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្កើងអត្តសញ្ញាណជាតិទៀតផង។ ការណ៍នេះហើយបានជំរុញឱ្យអ្នកស្រី ជាវ ពឺន សម្រេចរើយយកការប្រើប្រាស់ប្រាក់រៀល នៅក្នុងជីវកម្មរបស់ខ្លួនមកទល់បច្ចុប្បន្ន។

 
រយៈពេល៣ឆ្នាំចុងក្រោយ សកម្មភាពប្រើប្រាស់ប្រាក់រៀលក្នុងអាជីវកម្មរបស់អ្នកស្រី គឺមានភាពសកម្មខ្លាំង ទាំងការទទួលយកប្រាក់រៀលពីអតិថិជន និងទាំងការទូទាត់ថ្លៃទំនិញឱ្យគេវិញ។ «និយាយទៅ២-៣ឆ្នាំចុងក្រោយនេះ គឺខ្ញុំប្រើលុយខ្មែរសុទ្ធ អត់ដែលប្រើដុល្លារទេ លើការទូទាត់ទំនិញលក់ដូររបស់ខ្ញុំ​ ទាំងការលក់រាយ និងបោះដុំ។ ព្រោះខ្ញុំចង់លើកកម្ពស់តម្លៃប្រាក់រៀល និងចង់ឱ្យពលរដ្ឋខ្មែរចូលរួមប្រើប្រាស់ប្រាក់រៀល កុំឱ្យគិតតែពីដុល្លារច្រើនពេក»។ 
 
នេះជាស្មារតីរបស់អ្នកស្រី ជាវ ពឺន ក្នុងការចូលរួមលើកតម្កើងអត្តសញ្ញាណជាតិកម្ពុជា​ តាមរយៈការប្រើប្រាស់ប្រាក់រៀលនៅក្នុងអាជីវកម្មរបស់ខ្លួនប្រចាំថ្ងៃ។  
 
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 
 

Tag:
 ប្រាក់រៀល
© រក្សាសិទ្ធិដោយ thmeythmey.com