ជាតិ
សេដ្ឋកិច្ច
អ្នកស្រី រ៉ឹម តេង៖ លុយខ្មែរយើងប្រលាក់ប៉ុនណា ក៏ចាយបានដែរ​ !
16, Jan 2024 , 8:29 pm        
រូបភាព
អ្នកស្រី រ៉ឹម តេង អាជីវករលក់គ្រឿងសមុទ្រស្រស់មួយកន្លែងនៅផ្សារធំថ្មី
អ្នកស្រី រ៉ឹម តេង អាជីវករលក់គ្រឿងសមុទ្រស្រស់មួយកន្លែងនៅផ្សារធំថ្មី
ប្រាក់រៀល គឺពិតជាមានភាពស្រួលចាយ និងទូទាត់ មែនទែន លើថ្លៃទំនិញ​និងសេវានានា។ នេះជាការលើកឡើងរបស់អ្នកស្រី រ៉ឹម តេង អាជីវករលក់គ្រឿងសមុទ្រស្រស់មួយកន្លែងនៅផ្សារធំថ្មី រាជធានីភ្នំពេញ ដោយបាននិយាយ​មកកាន់សារព័ត៌មានយ៉ាងដូច្នេះ ៖​  «លុយខ្មែរយើង ទោះប្រលាក់ប៉ុនណា ក៏ចាយបានដែរ»​។

 
ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រាក់រៀលនាពេលបច្ចុប្បន្ន បានធ្វើឱ្យអាជីវករលក់សមុទ្ររូបនេះ មិនចង់ចាយវាយប្រាក់ដុល្លារទៀតឡើយ។ ​​ អ្នកស្រី រ៉ឹម តេង ថ្លែងបែបនេះក៏ព្រោះតែមើលឃើញពីបញ្ហាមួយចំនួនរបស់ប្រាក់ដុល្លារអាម៉េរិកដែលពិបាកចាយវាយនៅលើទីផ្សារ។ 



«ដុល្លារក្រដាស១០០ តែប្រលាក់បន្តិច ឬសឹកបន្តិច! គេអត់យកទេ ហើយបើដូចយកលុយរៀល គឺខាតហើយ។ លុយខ្មែរយើងស្រួលចាយ ហើយខ្ញុំអត់ខ្លាចជួបក្លែងក្លាយទេ ព្រោះអ្នកមកទិញទំនិញខ្ញុំមិនដែលយកលុយខ្មែរក្លែងក្លាយមកទិញផង។​  តែបើលុយដុល្លារក្លែងក្លាយ គឺដែលជួប ដូចជា ក្រដាស២០ដុល្លារ ក្រដាស១០០ដុល្លារ»។​  
 
សម្រាប់អ្នកស្រី រ៉ឹម តេង ទាំងចំណូលប្រចាំថ្ងៃ​ដែលរកបានពីអាជីវកម្មរបស់ខ្លួន​ និងទាំងចំណាយប្រចាំថ្ងៃ រួមការទាំងទ្រព្យសម្បត្តិមានតម្លៃនានា សូម្បីទិញមាសពាក់ក៏អ្នកស្រីទូទាត់ជាប្រាក់រៀល ដែរ៕ 

Tag:
 ប្រាក់រៀល​
© រក្សាសិទ្ធិដោយ thmeythmey.com